អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់ម៉ាស់ក្រណាត់ ជែលលាងដៃ និងផ្ទាំងរូបភាពតូច-ធំ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ការិយាល័យអប់រំក្រុង-ស្រុកទាំង៦ ដើម្បីរៀបចំបែងចែកបន្តទៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ - BNP

Breaking

Friday, September 17, 2021

អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់ម៉ាស់ក្រណាត់ ជែលលាងដៃ និងផ្ទាំងរូបភាពតូច-ធំ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ការិយាល័យអប់រំក្រុង-ស្រុកទាំង៦ ដើម្បីរៀបចំបែងចែកបន្តទៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ

នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមនឹង ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបតិ្តសាខា បានប្រគល់ម៉ាស់ក្រណាត់(អាចបោកទឹកប្រើឡើងវិញបាន) ចំនួន១៥.០០០ម៉ាស់ ជែលលាងដៃ៦កេះ និងផ្ទាំងរូបភាពតូច-ធំ ចំនួន១.១០០សន្លឹក សម្រាប់ការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺ Covid-19 ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈសាខាខេត្តក្រចេះ ជូនដល់ការិយាល័យអប់រំក្រុង-ស្រុកទាំង៦ ដើម្បីរៀបចំបែងចែកបន្តទៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ សរុបចំនួន៥៥សាលា ដែលនិងត្រូវបើកដំណើរអោយសិស្សចូលរៀនវិញនៅពេលខាងមុខនេះ។


ក្នុងឱកាសនោះដែរឯកឧត្តមក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុកទាំង៦ និងលោកនាយកសាលាទាំងអស់ដែលបានចូលរួមក្នុងពិធីនៅថ្ងៃនេះ និងបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជម្ងឺ Covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនមន្ត្រីបុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធនាការ ៣កុំ ៣ការពារ និង២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។  


បន្ទាប់មកឯកឧត្តម ក៏សូមអំពាវនាវដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសសិស្សានុសិស្សតាមសាលាដែលនិងត្រូវដំណើរការចូលរៀនឡើងវិញនាពេលខាងមុខនេះ សូមអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖ 

១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។

២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។

៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។

៥.-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។

៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។


សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ៕




 

No comments:

Post a Comment

Pages