ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងជាប់ផ្លូវជាតិលេខ១ បណ្តាលឱ្យខូចខាត​អស់ទាំងស្រុង - BNP

Breaking

Saturday, September 18, 2021

ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងជាប់ផ្លូវជាតិលេខ១ បណ្តាលឱ្យខូចខាត​អស់ទាំងស្រុង

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យខូចខាត​អស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង​១ និង០០នាទីរសៀល ថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២១​ នៅផ្ទះជួសជុលម៉ូតូ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ជាតិលេខ១​ ភូមិ​ជ្រាយអំពិល២​ សង្កាត់​ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។


ម្ចាស់ផ្ទះឈ្មោះ:​ អ៉ិត​ សាវឿន​ ភេទប្រុស​ អាយុ ៤៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុ។

 

របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស​ ខូចខាតសម្ភារៈឆេះ​ថ្ម​ប្រក់​ស័ង្កសី​ ទំហំ​ ៤.៥ម៉ែត្រ​ គុណ ៩ម៉ែត្រ អស់ទាំងស្រុង ឆេះ​សម្ភារៈ​ក្នុងផ្ទះអស់ទាំងស្រុង​ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។


សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់​អគ្គិភ័យសរុបទាំងអស់​ចំនួន ១១គ្រឿង​ ដោយប្រេីប្រាស់ទឹកអស់​ចំនួន ​១១ឡាន​ ស្មេីនឹង​ ៥៦ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅរសៀលនាថ្ងៃខែឆ្នាំដដែល៕









 

No comments:

Post a Comment

Pages