អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យសាលារៀនមួយចំនួនដែលមុននឹងអនុញ្ញាតឲ្យបើកដំណើរការបង្រៀនឡើងវិញ - BNP

Breaking

Tuesday, September 7, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យសាលារៀនមួយចំនួនដែលមុននឹងអនុញ្ញាតឲ្យបើកដំណើរការបង្រៀនឡើងវិញ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ អាជ្ញាធរឃុំ អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយចំនួន នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុននឹងអនុញ្ញាត្តឲ្យបើកដំណើរបង្រៀនឡើងវិញ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។


ឯកឧត្តមអភិបាលខេត្តនឹងបន្តទៅពិនិត្យស្ថានភាពសាលារៀនមួយចំនួនទៀត ស្អែកនៅតាមបណ្តាក្រុង/ស្រុកផ្សេងទៀត ដើម្បីសម្រេចចំនួនជាក់លាក់ស្នើសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាត្តឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាញនោះ ។


ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវសម្អាតបរិស្ថាន អនាម័យអោយបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡីស័កជំងឺកូវីដ-១៩។  


ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ៕




 

No comments:

Post a Comment

Pages