អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋ ១០០គ្រួសារ នៅតំបន់បិទខ្ទប់ភូមិសាស្រ្តភូមិ គោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស - BNP

Breaking

Monday, August 23, 2021

អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋ ១០០គ្រួសារ នៅតំបន់បិទខ្ទប់ភូមិសាស្រ្តភូមិ គោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ​ រួមដំណេីរដោយ​ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត​ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោក​ ញ៉ែម​ ស្រស់​ អភិបាលស្រុកព្រៃកប្បាស​ បានអញ្ជេីញចុះសួរសុខទុក្ខ​ និងនាំយកអំណោយប្រគល់បងប្អូនប្រជាពលរដ្ឋ ១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់​ ភូមិគោកអង្គង់​ ឃុំពោធ៍រំចាក​ ស្រុកព្រៃកប្បាស។


ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថាបើទោះបីជា បងប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ សូមបងប្អូនទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ​៕





 

No comments:

Post a Comment

Pages