នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក កេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត អញ្ជើញបន្តនាំយកផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល និងមណ្ឌលព្យាបាល នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ផ្លែមៀន ដែលឯកឧត្តមអភិបាលខេត្ត ទទួលបានពីក្រុមការងារដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន
ចុះប្រមូលទិញផ្លែមៀន (តាង៉ែន)ពីប្រជាកសិករនៅខេត្តបាត់ដំបង។ នេះជាលើកទី២ដែលខេត្តទទួលផ្លែមៀននាយប់ថ្ងៃទី២២ ខែសីហា ចំនួន២តោនបន្ថែមទៀត សរុបប្រមាណជាង ៤តោន ដើម្បីបែងចែកជូនទៅកាន់ប្រជាពលករ បានកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាតាមក្រុង/ស្រុក៕
No comments:
Post a Comment