អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរាមានជំងឺ ជនពិការ និងគ្រួសារមាបកូនច្រើនជួបការលំបាក ចំនួន ០៦គ្រួសារ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង - BNP

Breaking

Wednesday, August 4, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរាមានជំងឺ ជនពិការ និងគ្រួសារមាបកូនច្រើនជួបការលំបាក ចំនួន ០៦គ្រួសារ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនឹងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរាមានជំងឺ ជនពិការ និងគ្រួសារមានកូនច្រើនជួបការលំបាក ចំនួន ០៦គ្រួសារ  រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង។


លោកជំទាវ ប៊ន សុភី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តប្រុងប្រយ័ត្នខ្ពស់បន្តទៀតដោយធ្វើអនាម័យជាប់ជាប្រចាំដោយអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងអនុវត្តតាមគោលការណ៍ណែនាំក្រសួងសុខាភិបាល។


អំណោយដែលបាននាំយកទៅចែកជូនដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម, ទឹកសុទ្ធ ១កេះ, មី ១កេះ, ទឹកត្រី ១ជួរ, ភេសជ្ជះ ១កេះ, ទឹកអំបិល ១កេះ, ម៉ាស់ ១ប្រអប់ និងថវិកាមួយគ្រួសារចំនួន ៥០,០០០រៀល៕





 

No comments:

Post a Comment

Pages