ព្រឹកថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១នៅបរិវេណរដ្ឋបាលខេត្ត ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញបើកការធ្វើតេស្តរហ័ស យកសំណាកជូនដល់មន្រ្តីរាជការ នៃសាលាខេត្តក្រចេះ ចំនួន១០៤នាក់ ដើម្បីពង្រឹងការងារផ្ទៃក្នុង និងមានទំនុកចិត្តមិនខ្លាចគ្នា និងកាន់តែងាយស្រួលធ្វើការងារបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋក្នុងបរិបទកូវីដ-១៩។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីរាជការ នៃសាលាខេត្តក្រចេះ ចំនួន១០៤នាក់ បានចូលរួមការធ្វើតេស្តយកសំណាក លទ្ធផលគឺ អវិជ្ជមានទាំងអស់។
ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា÷ ការធ្វើតេស្តនេះមានរយះពេល១ថ្ងៃ ហើយសូមកុំអោយមានភាពភ័យខ្លាច ព្រោះថាការធ្វើតេស្តនេះ មិនមានការឈឺចាប់ទេ និងបញ្ចៀសការសង្ស័យគ្នា ហើយអោយបានដឹងពីសុខភាពរបស់យើងផងដែរ ទោះបីជាបានការចាក់វ៉ាក់សាំងការពារបង្ការគ្រប់គ្នាក៏ដោយ យើងត្រូវតែបន្តអនុវត្តនូវវិធានការ "៣ការពារ ៣កុំ" របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់គិតគូអំពីសុខភាព និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈដោយមិនខ្លាចការនឿយហត់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ករណីអ្នកឆ្លងសរុបចំនួន៧២៥នាក់ អ្នកជាស្បះស្បើយ ចំនួន៥១៤នាក់ និងអ្នកស្លាប់ ចំនួន៩នាក់៕
No comments:
Post a Comment