អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយករទេះរុញ និងស្បៀងអាហារចែកជូនគ្រួសារជនពិការនៅខេត្តប៉ៃលិន ចំនួន១៥គ្រួសារ - BNP

Breaking

Monday, August 30, 2021

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយករទេះរុញ និងស្បៀងអាហារចែកជូនគ្រួសារជនពិការនៅខេត្តប៉ៃលិន ចំនួន១៥គ្រួសារ

ប៉ៃលិន៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយករទេះរុញ (សម្រាប់ជនពិការ) ព្រមទាំងស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់គ្រួសារជនពិការ ដែលមានជីវភាពខ្វះខាត ចំនួន ១៥គ្រួសារ នៅក្នុងសង្កាត់បរយ៉ាខា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


នាឱកាសសំណេះសំណាលជាមួយបងប្អូនគ្រួសារជនពិការ លោកជំទាវ បាន ស្រីមុំ ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋងាយរងគ្រោះ និង រងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស គ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះ ស្រាយនោះទេ។


លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទ ក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារ មនុស្សធម៌ ឱ្យអនុវត្តទៅដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង០៧ប្រកា របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសព ខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនគ្រួសារ ជនពិការ និងប្រជាពលរដ្ឋ ទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បី ចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។


សូមបញ្ជាក់ថា៖ អំណោយដែលផ្ដល់ជូនដល់គ្រួសារជនពិការ ទាំង ១៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ រទេះរុញចំនួន ១ អង្ករ មី ទឹកបរិសុទ្ធវីតាល់ ត្រីខ ទឹកស៊ីអ៊ីវ ម៉ាស់ ឃីត ១ (មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេល) និងថវិកាមួយចំនួនផងដែរ៕





 

No comments:

Post a Comment

Pages