ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅភូមិចំរើនផល សង្កាត់បឹកទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក វរសេនីយ៍ឯក គឹម ពៅ នាយការិយាល័យផែនការ, លោកវរសេនីយ៍ទោ នាង ឃន នាយការិយាល័យអប់រំផ្សព្វផ្សាយ និងលោកវរសេនីយ៍ទោ ថុន ចន្ថា នាយការិយាល័យសិល្ប តំណាងលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី នេត ស៊ាន អតីតនាយរងការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះដែរ លោកនាយការិយាល័យ បាននាំយកនូវបច្ច័យដែលបានមកពីការចូលរួមពីលោកឧត្តមសេនីយ៍ ប្រធានស្នងការទំនាក់ទំនងកិច្ចការសាធារណៈ និងនាយ នាយរង ព្រមទាំងពលអាវុធហត្ថចំណុះស្នងការដ្ឋានចំនួន ២,៨៥៥,២០០រៀល ប្រគល់ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី នេត ស៊ាន ផងដែរ។
លោកឧត្តមសេនីយ៍ត្រី នេត ស៊ាន បានទទួលមរណភាពកាលពីវេលាម៉ោង ០១ និង១៥នាទី ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅភូមិចំរើនផល សង្កាត់បឹកទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
No comments:
Post a Comment