មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីនគរបាល ដែលទទួលការងារស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវិដ១៩ ថ្នាក់ខេត្ត ចូលរួមជាមួយអនុគណៈកម្មការឆ្លើយតបបន្ទាន់និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ ដើម្បីស្ដាប់បទបង្ហាញស្ដីពី " ការស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់ " តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណ:កម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ក្នុងគោលដៅកាត់ផ្ដាច់ខ្សែចម្លង ឈានទៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕
Tuesday, July 27, 2021
Home
ព័ត៌មានជាតិ
លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចូលរួមស្តាប់បទបង្ហាញស្ដីពី " ការស្រាវជ្រាវ និង ស្វែងរកអ្នកប៉ះពាល់ "
លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចូលរួមស្តាប់បទបង្ហាញស្ដីពី " ការស្រាវជ្រាវ និង ស្វែងរកអ្នកប៉ះពាល់ "
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment