ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្តសេរីទំនើបមួយគ្រឿងម៉ាក កាមេរីហាយប្រីត ប៉ះជាមួយរថយន្តរឹតតែទំនើប និងមានតំលៃថ្លៃ ដែលអ្នកធម្មតាគ្មានលទ្ធភាពទិញជិៈនោះគឺ រថយន្តម៉ាក Rolls Royce របស់លោកឧកញ៉ា ដួង ឆាយ។
ហេតុការណ៍ខាងលើបង្កឡើងនៅវេលាម៉ោង១ជិត២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្លូវបំបែកជាបួន ស្តុបសេរីភាព (ស្តុបBS) ផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
អ្នកបានឃើញហេតុការណ៍បានអោយ Online Reporterដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក កាមេរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Rolls Royce ពណ៌ស បើកបរលើផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង លុះរថយន្តទាំង២មកដល់ចំណុចបែកជាបួនក៏ប៉ះគ្នាតែម្តង បណ្តាលអោយរថយន្ត Rolls Royce រងការខូចខាតទ្វារចំហៀងខាងស្តាំយ៉ាងដំណំ ហើយរថយន្តកាមេរីហាយប្រ៊ីតរងការខូចខាតកាងខាងមុខតិចតួច ខណៈអ្នកបើកបរទាំងសងខាងមិនមានរងរបួសនោះទេ ។
ក្រោយពេលកើតហេតុប៉ូលីសជំនាញចរាចរណ៍បានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងអោយភាគីទាំងសងដោះស្រាយគ្នាសិន តែដំណោះស្រាយយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ ដោយសារតែភាគីរថយន្ត កាមេរីហាយប្រ៊ីត ថាមិនមានលទ្ធភាពច្រើនទេ ព្រោះរថយន្តលោកបង់រំលោះគេយកមករត់តាក់សុីចិញ្ចឹមជីវិតប៉ុណ្ណោះ តែយ៉ាងណាយើងមានតែរងចាំមើលថាតើលោកឧកញ៉ា ដួង ឆាយ គិតយ៉ាងមិចទៅវិញ!! ៕
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment