ឯកឧត្តម​ សុខ រស់ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណេីរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកំពង់រោទិ៍ - BNP

Breaking

Wednesday, February 12, 2020

ឯកឧត្តម​ សុខ រស់ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណេីរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៤រោច ​ខែមាឃ ឆ្នាំកុរ​​​​ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩​នេះ ឯកឧត្តម​ សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណេីរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកំពង់រោទិ៍។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកនាយករងទីចាត់ការគ្រងគ្រងធនធានមនុស្សសាលាខេត្ត លោក នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកប្រធានមន្ទីរនានាជុំវិញខេត្ត​​​ លោក លោកស្រីអភិបាលរងស្រុក ​លោក​ លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងអង្គភាពចំណុះសាលាស្រុក កងកម្លាំងទាំង៣ ប្រភេទ​ លោក លោកស្រីនាយកសាខាធនាគា​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកលោក លោកស្រីមេឃុំទាំង១១ លោក​ លោកស្រីស្មៀនឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន​ និងលោក លោកស្រីមន្ត្រីបម្រើការងារនៅក្នុងសាលាស្រុក សរុបវត្តមានចូលរួមចំនួន១១៤នាក់ ។

ឯកឧត្តមភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖
១-ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អោយចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយះការបោះឆ្នោត និងគោលការអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
២-លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
៣-លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេច ពាក់ព័ន្ធ និងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។






No comments:

Post a Comment

Pages