មន្ទីរទេសចរណ៍ខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំខែមករា ២០២០ និងការផ្សព្វផ្សាយការងារទេសចរណ៏ ព្រមទាំងសភាពការណ៍ថ្មីនៃជំងឺ Corona Virus - BNP

Breaking

Saturday, February 1, 2020

មន្ទីរទេសចរណ៍ខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំខែមករា ២០២០ និងការផ្សព្វផ្សាយការងារទេសចរណ៏ ព្រមទាំងសភាពការណ៍ថ្មីនៃជំងឺ Corona Virus

ខេត្តសៀមរាប៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅមន្ទីរទេសចរណ៍ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំខែមករា ២០២០ និងផ្សព្វផ្សាយការងារទេសចរណ៏ ព្រមទាំងសភាពការណ៍ថ្មីនៃជំងឺ Corona Virus ក្រោមអធិបតីភាពលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តនិងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់។

បន្ទាប់ពីស្តាប់របាយការណ៍ និងពិភាក្សាលើរបាយការណ៍រួច លោក ប្រធានមន្ទីរបានធ្វើការផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទនូវសេចក្តីប្រកាសព័ត៌មានលេខ ០០១សប្រក ចុះថ្ងៃពុធ ០៥កើត ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្តីពីស្ថានភាពនៃវិស័យទេសចរណ៍ក្នុងព្រះរាជាចក្រកម្ពុជា។ ក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ថាឆ្នាំ២០១៩ កម្ពុជាទទបានភ្ញៀវទេសចរអន្តរជាតិជាង ៦,៦លាននាក់។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់អំពីបញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី(កូរ៉ណាវីរ៉ុស-CoronaVirus)ផងដែរ ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាលជាសេធិការបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការជាច្រើនដើម្បីទប់ស្កាត់ចំពោះការរីរាលដាលជំងឺកាចសាហាវនេះ។ ក្នុងន័យនេះ យើងអាចប្រកាសបញ្ជាក់ប្រកបដោយភាពជឿជាក់ថា ស្ថានភាពគំរាមកំហែងនៃមេរោគជំងឺឆ្លងកូរ៉ូណាវីរុសនៅកម្ពុជា គឺស្ថិតក្រោមការគ្រប់គ្រង។ ម្យ៉ាងទៀត ប្រសិនជាជនណាដែលមានការសង្ស័យថាឆ្លងជំងឺនេះអាចទំនាក់ទំនងទៅលេខ ១១៥ដោយពុំគិតថ្លៃ។

គ្រប់គោលដៅទេសចរណ៍នៅកម្ពុជាគឺប្រកបដោយភាពរីករាយ ផាសុខភាព និងសុវត្ថិភាព ដូចនេះសូមភ្ញៀវទេសចរជាតិ អន្តរជាតិកុំមានការព្រួយបារម្ភ៕




No comments:

Post a Comment

Pages