គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ២គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល - BNP

Breaking

Monday, February 3, 2020

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ២គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមដំណើរដោយមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមស្រុកពញាឮ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហម នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ ភូមិកំចាត់ព្រាយ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងនាមឯកឧត្តម ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា បានសំដែងនូវការអាណិត អាសូរ ជាពន់ពេកចំពោះគ្រូសាររងគ្រោះទាំង២គ្រួសារ ដែលបានជួបនូវ ឧបទ្ទវហេតុ គ្រោះអគ្គីភ័យ ភ្លើងឆេះផ្ទះ ដែលគ្មានអ្នកណាម្នាក់ចង់អោយកើតមានឡើងឡើយ។

ឯកឧត្តម ក៏បានពាំនាំមកនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសាររងគ្រោះដោយ សម្តេចប្រធានតែងគិតគូរជាប់ជានិច្ច អំពីសុខទុក្ខប្រជាពលរដ្ឋទូទៅ ពិសេសដល់ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយ និងជនរង គ្រោះដោយឧបទ្ទវហេតុផ្សេងៗជាដើម ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ។

ឯកឧត្តមប្រធានសាខា បានលើកទឹកចិត្ត ដល់គ្រួសាររងគ្រោះទាំង២ ដែលត្រូវបានភ្លើងឆេះផ្ទះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត គ្រួសារយើងបន្តទៀត។

អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចែកជូនជនរងគ្រោះឆេះផ្ទះទាំងស្រុង២គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ អាវយឺត៤ ត្រីខកំប៉ុង១យួរ កៅស៊ូតង់១ផ្ទាំង សម្ភារៈផ្ទះបាយ១ឈុត និងថវិកា(១លានម្ភៃមួយម៉ឺនប្រាំមួយពាន់រៀល) និងដោយឡែក១គ្រួសារទៀតរងផលប៉ះពាល់បន្តិចបន្តួចទទួលបាន ថវិកា៤០ម៉ឺនរៀលផងដែរ។





No comments:

Post a Comment

Pages