ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តឧត្ដរមានជ័យ ចែកម៉ាស់ជូនដល់ភ្ញៀវជាតិអន្តរជាតិ ប្រជាពលរដ្ឋ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ និងច្រកកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងខេត្តឧត្ដរមានជ័យ ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុស កូរ៉ូណាប្រភេទថ្មី(nCoV2019) ដែលបានកំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។
ពិធីចែកម៉ាស់នេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក និងមន្រ្តីក្រោមឱវាទទាំងអស់ រួមនិងមន្ត្រីជំនាញសុខាភិបាលពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នាដើម្បីការពារជំងឺរលាកសួត បង្កដោយវីរុស កូរ៉ូណាប្រភេទថ្មី(nCoV2019)។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសកម្ពុជា ទើបមានករណីឆ្លងវីរុសកូរ៉ូណា តែម្នាក់ប៉ុណ្ណោះទៅលើជនជាតិចិន នៅខេត្តព្រះសីហនុ។
ហើយខាងក្រោមនេះគឺជាវិធានការសំរាបើការពារ៖
១.ជៀសវាងធ្វើដំណើរឬផ្អាក ប្រសិនមានគ្រុនក្ដៅ និងក្អក។
២.ប្រសិនបើមានគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
៣.ជៀសវាងការប៉ះពាល់ ជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក។
៤.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឬអាល់កុលហ្សែល និងជៀសវាងប៉ះពាល់ភ្នែកច្រមុះឬមាត់។
៥.ពេលក្អកឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះអ្នក ដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក។
៦.ប្រសិនបើពាក់ម៉ាស់ត្រូវប្រាកដថាពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅពេលកំពុងពាក់ និងពេលដោះ។
Wednesday, January 29, 2020
Home
ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ ចែកម៉ាស់ជូនដល់ភ្ញៀវជាតិអន្តរជាតិ ប្រជាពលរដ្ឋ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ និងច្រកកទ្វារព្រំដែនអន្តរជាតិជាំ ដើម្បីការពារការចម្លងវីរុស កូរ៉ូណាប្រភេទថ្មី(nCoV2019)
អាជ្ញាធរខេត្តឧត្ដរមានជ័យ ចែកម៉ាស់ជូនដល់ភ្ញៀវជាតិអន្តរជាតិ ប្រជាពលរដ្ឋ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ និងច្រកកទ្វារព្រំដែនអន្តរជាតិជាំ ដើម្បីការពារការចម្លងវីរុស កូរ៉ូណាប្រភេទថ្មី(nCoV2019)
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment