លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា - BNP

Breaking

Thursday, January 30, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារទទួលបន្ទុកយុវជនក្រៅប្រទេស ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា មកសួរសុខទុក្ខបងប្អូននៅកម្ពុជាក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិចិន ។

នាឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គី បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមយុវជនក្រៅប្រទេស លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាច្រើននាក់ទៀតប្រមាណជាង១០០នាក់ នៅភោជនីយដ្ឋាន ឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ដែល មានវត្តមាននៅថ្ងៃនេះ ដោយក្តីស្រឡាញ់ និងនឹករលឹក។

លោកជំទាវក៏បានបន្តទៀតថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន អនុវត្តនូវគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរ៉ាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលអនុញ្ញាតិឲ្យយើងទាំងអស់គ្នាបានជួបជុំដោយក្តីរីករាយ ។

លោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលដែលត្រលប់ទៅប្រទេសកាណាដាវិញ សូមធ្វើការផ្សព្វផ្សាយដល់បងប្អូនដែលរស់នៅក្រៅប្រទេស ក៏ដូចជាអន្តរជាតិ អំពីការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស ក្នុងទាក់ទាញទេសចរណ៍ ក៏ដូចជាទាក់ទាញនូវបណ្តាអ្នកវិនិយោគទុន ដែលមានបំណងចង់មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាផងដែរ៕





No comments:

Post a Comment

Pages