សប្បាយក្លាយជាទុក្ខ លិចទូកបាត់ខ្លួននារី២នាក់នៅក្នុងទន្លេមេគង្គដោយសារដាក់លើចំណុះ - BNP

Breaking

Monday, January 27, 2020

សប្បាយក្លាយជាទុក្ខ លិចទូកបាត់ខ្លួននារី២នាក់នៅក្នុងទន្លេមេគង្គដោយសារដាក់លើចំណុះ

ខេត្តកណ្តាល៖ នារី២នាក់ត្រូវបានបាត់ខ្លួន ក្រោយពីលិចទូកមួយគ្រឿង ដែលពួកគេជិះនាំគ្នាទៅលេងកោះស្នេហា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៤:៣០នាទី ល្ងាច នៅចំណុចក្នុងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានមនុស្សមួយក្រុមមានគ្នាប្រហែល១២នាក់ បានជិះទូកលេង បំរុងឆ្លងទៅលេងកោះស្នេហា ប៉ុន្តែជិះចេញបានប្រហែល១០ម៉ែត្រ ទូកក៏បានលិចទៅក្នុងទឹក បណ្ដាលបាត់ខ្លួននារី២នាក់ ហើយមូលហេតុដែលបណ្តាលអោយលិចគឺមកពីដាក់លើសចំណុះ ។

នារីទាំង២នាក់ដែលបានបាត់ខ្លួនមាន ទី១ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២ឈ្មោះ តុន ​ឌីណា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទូកមានឈ្មោះ សន សយ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

ក្រោយពីទទួលព័ត៌មានពីការបាត់នារីទាំង២នាក់ សមត្ថកិច្ចបានចាត់កម្លាំងជំនាញស្វែងរកអ្នកបាត់ខ្លួន និងទូកដែលលិចក៏នៅមិនទាន់រកឃើញនៅឡើយ ។





No comments:

Post a Comment

Pages