ខេត្តកំពត៖ នាព្រឹក ថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ក្រុមការងារកសាងផែនការ របស់រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំវិភាគស្ថានភាពខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) ក្រោមអធិបតីភាព លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលមានការចូលរួមពី មន្ទីរ អង្គភាព អង្គការ សង្គមស៊ីវិល ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងក្រុង ស្រុក សរុប ៩៥នាក់។
កិច្ចប្រជុំនេះ មានគោលបំណង វិភាគទៅលើស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសង្គមកិច្ច ស្ថានភាពការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ របស់ខេត្ត ដើម្បីកំណត់រកបញ្ហា មូលហេតុនៃបញ្ហា និងដំណោះស្រាយ ធ្វើជាធាតុចូលបន្ថែមសម្រាប់កំណត់គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ខេត្ត ។
ក្នុងឱកាសបើកកិច្ចប្រជុំនេះ លោកជំទាវ អធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមការងារកសាងផែនការខេត្តដូចតទៅ៖
• ពិនិត្យមើលអំពីស្ថានភាពវិស័យរបស់ខ្លួន តើការកំណត់បញ្ហា មូលហេតុនៃបញ្ហា និងដំណោះស្រាយ គ្រប់ជ្រុងជ្រោយហើយឬនៅ ដោយឆ្លុះបញ្ចាំងជាមួយសកម្មភាពឬគម្រោងដែលត្រូវអនុវត្តន៍ប្រចាំឆ្នាំនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ?
• កំណត់ជាក់លាក់អំពីគោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ
• ត្រៀមកំណត់សូចនាករគោលដៅ (អ្វី? នៅកន្លែងណា? ពេលណា? សម្រាប់នរណា? ប៉ុន្មាន?)
• ត្រៀមកំណត់កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ(ក្របខ័ណ្ឌវិនិយោគ និងក្របខ័ណ្ឌផ្ដល់សេវា)
• ផ្ដល់យោបល់លើគ្រប់វិស័យដែលជាវិស័យអាទិភាពសម្រាប់ស្រុក ក្រុងរបស់ខ្លួន
• ពន្លឿនដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ក្រុង ស្រុក
• ជួយពិនិត្យមើលលើគ្រប់វិស័យ(ជួយបន្ថែម ឬបន្ថយ លើឃ្លាបញ្ហា មូលហេតុបញ្ហា និងដំណោះស្រាយ)
Tuesday, January 28, 2020
Home
ព័ត៌មានជាតិ
កិច្ចប្រជុំវិភាគស្ថានភាពខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤)
កិច្ចប្រជុំវិភាគស្ថានភាពខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤)
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment