ឯកឧត្ដម វ៉ា ថន អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោល​នយោបាយជាតិស្តីពីវិទ្យាសាស្រ្តបច្ចកទេសនិងនវានុវត្តន៌ឆ្នាំ២០២០-២០៣០ - BNP

Breaking

Thursday, January 16, 2020

ឯកឧត្ដម វ៉ា ថន អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោល​នយោបាយជាតិស្តីពីវិទ្យាសាស្រ្តបច្ចកទេសនិងនវានុវត្តន៌ឆ្នាំ២០២០-២០៣០

ខេត្តក្រចេះ៖ វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៌ គឺជាកម្លាំងជំរុញការ​អភិវឌ្ឍន៌ និងជាធាតុផ្សំគន្លឹះដើម្បីបង្កើតឡើងនូវគ្រប់ផលិត​ផល​ឲកាន់តែប្រសើរ វិធីសាស្រ្តដែលលើកកម្ពស់ផលិតភាព និង​សេវា​កម្មដែលធ្វើឲមានការពេញចិត្តពីប្រជាជននៅគ្រប់មូលដ្ឋាន។

ព្រឹកថ្ងៃព្រហស្បត្តិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត បើក​សិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្តបច្ចកទេស និងនវានុវត្តន៌ ឆ្នាំ២០២០-២០៣០ ក្រោម​អធិបតីភាព ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធាន អចិន្រ្តៃនៃក្រុមប្រឹក្សា​ជាតិវិទ្យាសាស្រ្ត និងបច្ចកទេស និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ ដោយមានការ អញ្ជើញចូលរួមពីតំណាងថ្នាក់​ដឹកនាំក្រសួង​ផែន​ការ គ្រឹះវិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស​អាជីវកម្មទាំង​អស់។

ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៌ ឆ្នាំ២០២០-២០៣០ ដែលត្រូវបានចុះហត្ថលេខាដ៏ខ្ពងខ្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គឺជាជម្រើសយុទ្ឋសាស្រ្ត និងជាការ​ចង្អុលទិសដ៏ខ្ពងខ្ពស់ របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់ការ​ខិតខំរួមគ្នាក្នុងក្រប់ខណ្ឌ័ជាតិ និងសម្រាប់ការស្វះស្វែង រកកិច្ច​សហ​ប្រត្តិកាណ៏ អន្តជាតិសំដៅធ្វើឲ្យ វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង​នវានុវត្តន៌ ជាកម្លាំងជំរុញការអភិវឌ្ឍន៌ ដើម្បីសម្រេចបាន​ចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០ ដែលមានគោលបំណង់​ធ្វើឲកម្ពុជាបាន​ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ​២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។

ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានអចិន្រ្តៃនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចក​ទេស មានប្រសាសន៍បន្ថែមទៀតថា សម្រាប់ចក្ខុវិស័យខាងលើ គោលនយោបាយនេះមានគោលបំណង់ចម្បង គឺពង្រឹងមូលដ្ឋាន​គ្រឺះ និងកែលម្អបរិយាកាស វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៌ ដើម្បីអភិវឌ្ឍន៌ប្រពន្ឋ័អេកូ នវានុវត្តន៌ នៅគ្រប់កម្រិតនិងគ្រប់វិស័យ​ដោយ​​ឈរលើក្រប់ខណ្ឌ័ទស្សនាទាន  ទទួលយកបច្ចេកវិទ្យា សម្របបច្ចេកវិទ្យា និងនវានុវត្តន៌វន្ថែម៕




No comments:

Post a Comment

Pages