ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពត - BNP

Breaking

Saturday, January 11, 2020

ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពត

ព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញពិនិត្យការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយខេត្ត។ សមាសភាពអញ្ជើញចូលរួមមាន អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ជាវ តាយ បានវាយតម្លៃខ្ពស់ចំពោះអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានខិតខំក្នុងការបម្រើសេវារដ្ឋបាលជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របទៅតាមនីតិវិធីកំណត់ ទោះបីនៅមានបញ្ហាមួយចំនួនធ្វើឲ្យមានការកកស្ទះក៏ដោយ។ 

ឯកឧត្តមក៏បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។



No comments:

Post a Comment

Pages