កម្លាំងចម្រុះចុះបង្ក្រាបទីតាំងផលិតប្រហិតត្រី ០១កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប - BNP

Breaking

Saturday, January 11, 2020

កម្លាំងចម្រុះចុះបង្ក្រាបទីតាំងផលិតប្រហិតត្រី ០១កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប

ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ដើម្បីសុវត្ថិភាពចំណីអហារ ក៏ដូចជាសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានបញ្ជាផ្ទាល់ដល់កម្លាំងចម្រុះដឹកនាំ និងសម្របសម្រួលដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងផលិតប្រហិតត្រី ០១កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងនោះ សមត្ថកិច្ចយើងបានធ្វើចំណាត់ការដូចខាងក្រោម៖
- ទីតាំងគ្មានអនាម័យ និងដកហូតសំណាកយកទៅធ្វើពិសោធន៍នៅមន្ទីរ។
- ធ្វើកិច្ចសន្យាផ្អាកចង្វាក់ផលិតកម្មជាបណ្តោះអាសន្ន។
- ម្ចាស់បានព្រមចូលខ្លួន ធ្វើការផាកពិន័យអន្តរការណ៍ ដោយអនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ជាមួយគ្នានេះ សូមបងប្អូនម្ចាស់អាជីវកម្ម និងសិប្បកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការផលិតរាល់ចំណីអាហារឱ្យមានគុណភាពខ្ពស់ ជៀសវាងការផលិតពុំមានគុណភាព ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ ហើយត្រូវផលិតទំនិញឱ្យស្របទៅតាមលិខិតបទដ្ឋានច្បាប់កំណត់៕




No comments:

Post a Comment

Pages