ខេត្តកោះកុង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសង្គ្រាមតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា មានយុទ្ធជន មានយុទ្ធនារី ដែលបានលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីបូរណភាពទឹកដី ទើបប្រទេសកម្ពុជា មានសុខសន្តិភាព រហូតដល់សព្វថ្ងៃ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ខេត្តកោះកុង របស់យើងមានឱកាសធ្វើការអភិវឌ្ឍន៏ឥតឈប់ឈរ ដូចបណ្ដាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាល មន្ទីរពេទ្យ វត្តអារាម សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត បាននិងកំពុងបន្តសាងសង់ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន។ ជាមួយនឹងការជំរុញ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងបន្ថែមទៀត៕
Friday, January 17, 2020
Home
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសង្គ្រាមតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសង្គ្រាមតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment