ជំនួបសម្តែងការគួរសម និងពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាបជាមួយក្រុមហ៊ុន SOL Media Company និងក្រុមហ៊ុន SEo Dansan Digital Company នៃសាធារណកូរ៉េ - BNP

Breaking

Thursday, October 17, 2019

ជំនួបសម្តែងការគួរសម និងពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាបជាមួយក្រុមហ៊ុន SOL Media Company និងក្រុមហ៊ុន SEo Dansan Digital Company នៃសាធារណកូរ៉េ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធការធ្វើបទបង្ហាញគម្រោងស្នើសុំប្រកបអាជីវកម្មសោតទស្សន៍ក្នុងក្រុងសៀមរាប ជាមួយតំណាងក្រុមហ៊ុន  SOL Media Company និងក្រុមហ៊ុន SEo Dansan Digital Company នៃសាធារណកូរ៉េ ដែលដឹកនាំដោយលោក SE0 Chang Hwan នាយកក្រុមហ៊ុន SOL Media Company និងលោក Injong Aan នាយកប្រតិបត្តិក្រុមហ៊ុន SEo Dansan Digital Company និងមានការអញ្ជើញចូលរួមពីលោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងការិយាល័យជំនាញនានា។

ក្នុងកិច្ចប្រជុំពិភាក្សានេះ ក្រុមហ៊ុនទាំងពីរខាងលើ មានបំណងធ្វើការវិនិយោគលើអាជីវកម្ម ឌីជីថល ដែលមានឈ្មោះថា Angkor Digital Theme Park នៅក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយ នៃការបន្ថែមលើការបម្រើសេវាកម្មផ្នែកទេសចរណ៍ បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទក្នុងតំបន់អង្គរ និងតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប។

ក្នុងការរៀបចំគម្រោងនេះគឺជាការបង្ហាញអំពីរមណីយដ្ឋានអង្គរ និងទេសភាពនានា ព្រមទាំងប្រវិត្តសាស្រ្ត តាមរយៈទស្សនីយភាព ឌីជីថល ដោយការសាងសង់របស់គម្រោងនឹងបំពាក់ប្រព័ន្ធឌីជីថលទំនើប 3D និង 4D ដែលគម្រោងអាជីវកម្មនេះ នឹងចំណាយទឹកប្រាក់ប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់អគារ និងបំពាក់សម្ភារៈបច្ចេកទេស និងគ្រោងចំណាយរយៈពេលសាងសង់ប្រហែល ២០ខែ។



No comments:

Post a Comment

Pages