ពលរដ្ឋរស់នៅច្រកអូរស្មាច់ សំដែងការមិនពេញចិត្តជាខ្លាំងចំពោះល្បែងភ្នាល់បាញ់គ្រាប់កាំជ្រួច - BNP

Breaking

Thursday, October 10, 2019

ពលរដ្ឋរស់នៅច្រកអូរស្មាច់ សំដែងការមិនពេញចិត្តជាខ្លាំងចំពោះល្បែងភ្នាល់បាញ់គ្រាប់កាំជ្រួច

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងភ្នាល់បាញ់គ្រាប់កាំជ្រួចមួយកន្លែងបានអោយដឹងថា ល្បែងបាញ់កាំជ្រួច ជាល្បែងដែលពេញនិយមបំផុតក្នុងខេត្តឧត្តរមានជ័យ ដែលមានអ្នកលេងភ្នាល់លុយរាប់ពាន់ រាប់មុឺន(គិតជាលុយដុល្លារ) ដែលមានទីតាំងស្ថិតនៅច្រកអូរស្មាច់ ព្រំប្រទល់ខ្មែរ-ថៃ ក្នុងខេត្តឧត្តរមានជ័យ។

ពលរដ្ឋដែលរស់នៅនិងជិតច្រកអូរស្មាច់នេះ គាត់បានសំដែងការមិនពេញចិត្តជាខ្លាំងចំពោះអាជ្ញាធរក្នុងមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ដែលបណ្ដោយឲ្យល្បែងប្រភេទនេះនៅដំណើរការ បង្កអោយយមានភាពរញ៉េរញ៉ៃ អាណាធិបតេយ្យនៅជាប់ច្រកអូរស្មាច់ ។ ប្រភពបានបន្តទៀតថា ពួកគាត់រងនូវការរំខានពីសំលេងខ្លាំងៗពេលបាញ់កាំជ្រួចម្តងៗ ពួកគាត់មានការភ័យខ្លាចជាមួយសំលេង និងមានផ្សែងហ៊ុយពេញនឹង ពេលគេលេងម្តងៗ ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើស្នើរដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានក្តី ថ្នាក់ខេត្តក្តី សូមមេត្តាចុះត្រួតពិនិត្យមើលផង ៕



No comments:

Post a Comment

Pages