កិច្ចប្រជុំផ្សព្វផ្សាយពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលឆ្នាំប្រាំ (២០២០-២០២៤) របស់រដ្ឋបាលខេត្តក្រចេះ - BNP

Breaking

Friday, October 4, 2019

កិច្ចប្រជុំផ្សព្វផ្សាយពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលឆ្នាំប្រាំ (២០២០-២០២៤) របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំផ្សព្វផ្សាយពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) ឯកឧត្តម ប៉ែន លីណាត អភិបាលខេត្តស្តីទី និងឯកឧត្តម វង់ សយ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រួមជាមួយអង្គការដៃគូរផងដែរ ។ 

ឯកឧត្តម ប៉ែន លីណាត អភិបាលខេត្តស្តីទីមានប្រសាសន៍ បញ្ជាក់ថា ៖ ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ គឺជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ជាត្រីវិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ហេតុនេះដើម្បីធានាឲ្យការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិ និយោគបីឆ្នាំរំកិលបន្ទាប់របស់យើង ប្រព្រឹត្តទៅបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ណែនាំ គឺទាមទារឲ្យយើងត្រូវត្រៀមរៀបចំជាមុនរួចជាស្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំផ្នែកគោលនយោបាយសម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគបីឆ្នាំរំកិល ។ ហើយការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ គឺពិតជាបានផ្ដល់នូវ ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ឯកឧត្តមអភិបាលខេត្តស្តីទី បានជម្រុញដល់អង្គប្រជុំទាំងអស់ ត្រូវបន្តចូលរួមឲ្យបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអំពីគោលការណ៍ណែនាំផ្នែកនយោបាយ ប្រតិទិនការងារ និងដំណើរការ នៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងរបៀបដែលអ្នកពាក់ព័ន្ធនីមួយៗអាចចូលរួមក្នុងកិច្ចដំណើរការនេះ និងអាចបំពេញធាតុចូលនានា អាចរៀបចំគម្រោងអាទិភាពរបស់ខ្លួន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំអាណត្តិទី៣ សម្រាប់រៀបចំរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត ។





No comments:

Post a Comment

Pages