ខេត្តក្រចេះ៖ នាថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ប៉ែន លីណាត អភិបាលខេត្តស្ដីទី ដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃផលប៉ះពាល់លើវិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ននានាដែលខូចខាតដោយទឹកជំនន់ទន្លេមេគង្គនៅបណ្ដាក្រុងក្រចេះ និងស្រុកចំនួន៤ ក្នុងខេត្តក្រចេះ ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អភិបាលស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
តាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ជំនន់ទឹកទន្លេមេគង្គក្នុងឆ្នាំ២០១៩នេះ បានហក់ឡើងបណ្តាលជនលិច ភូមិឋានផ្ទះសំបែងប្រជាពលរដ្ឋសរុបមាន៤ស្រុកនិងក្រុង១គឺក្រុងក្រចេះស្មើនឹង៣៣ឃុំ ៥សង្កាត់ ត្រូវជា១៥២ភូមិ បង្កជាផលប៉ះពាល់ដំណាំស្រូវវស្សាចំនួន៥៩៤៧,៣៩ហត ក្នុងនោះយើងឃើញថាស្រុកដែលរងផលប៉ះពាលច្រើនជាងគេគឺស្រុកសំបូរ មានចំនួនដល់ទៅ២៤២៤,៧០ហត ដោយឡែកចំពោះផលប៉ះពាល់ដំណាំរួមផ្សំសរុបមានចំនួន៧១០,១៥ហត ចំពោះវិស័យហេដ្ឋារចនាសម្ព័ន វិញគឺទឹកបានជនលិចផ្លូវលំចំនួន១៤ខ្សែមានប្រវែង៩២៦០០ម៉ែត្រ លិចផ្លូវខេត្តចំនួន៤កន្លែងនិងផ្លូវជាតិ១កន្លែង ហើយក៏មានលិចស្ពាន៨៤កន្លែងផងដែរ។ ចំពោះវិស័យសង្គមកិច្ចវិញ ឃើញថាមានការប៉ះពាលផ្ទះប្រជាពលរដ្ឋមានចំនួនសរុបចំនួន ២០០៧៨ខ្នងផ្ទះ ក្នុងនោះស្រុកព្រែកប្រសប់មានចំនួនច្រើនជាងគេគឺ៦៦២០ខ្នងផ្ទះ ប៉ះពាល់សាលារៀនចំនួន៨០កន្លែង លិចមណ្ឌលសុខភាព៨កន្លែង ប៉ះពាលវត្តអារ៉ាម ៣៧កន្លែង លិចសាលាឃុំ១១កន្លែង និងលិចបង្គន់អនាម័យចំនួន៥៤៦៦កន្លែង។
ឯកឧត្ដម ប៉ែន លីណាត អភិបាលខេត្តស្ដីទី បានជំរុញដល់បណ្តាមន្ទីរ វិស័យពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុងស្រុក ដែលបានទទួលរងផលប៉ះពាល់ដោយជំនន់ទន្លេ គឺត្រូវសិក្សាវាយតម្លៃពីផលប៉ះពាល់នៃការខូចខាតឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងត្រូវបញ្ជូនទិន្នន័យមកឲ្យក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីធ្វើការបូកសរុបហើយរាយការណ៍គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៕
Saturday, October 5, 2019
Home
ព័ត៌មានជាតិ
ឯកឧត្ដម ប៉ែន លីណាត អភិបាលខេត្តស្ដីទី ដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០១៩
ឯកឧត្ដម ប៉ែន លីណាត អភិបាលខេត្តស្ដីទី ដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០១៩
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment