កំពង់ឆ្នាំង៖ នៅ ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគល់ផ្ទះមួយខ្នងជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ ញឹក ហៀង អាយុ ៥៧ ឆ្នាំ រស់នៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកនា យករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ថែម ពីនោះ គ្រួសារអតីតយុទ្ធជន ក៏ ទទួលបានអំ ណោយបន្ថែមពី៖
១. តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ថវិកាចំនួន ៥០ ម៉ឺនរៀល អង្ករ៤៤គីឡូក្រាម ត្រីខចំនួន៧ យួរទឹកត្រី២ យួរ ទឹកស៊ីអីុវ ២ យួរ សៀង ២គីឡូក្រាម ខ្ទឹមស២គីឡូក្រាមប៊ីចេង៤កញ្ចប់ទឹកសុទ្ធ១០យួរ មាន់៤ក្បាល កូនដូង២ដើម ។
២.រដ្ឋបាលស្រុកជលគិរី ថវិកាចំនួន ១០ ម៉ឺនអង្ករ ២០ គីឡូក្រាមមី១កេះ ទឹកត្រី១យួរ ទឹកស៊ីអីុវ១យួរ សាប៊ូ១ កញ្ចប់។
៣.មន្ទីរ សង្គមកិច្ចអង្ករ២០ គីឡូក្រាមមី១កេះមុង១ កន្ទេល១ ភួយ១ ។
លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់ប៉ូលីស និងប្រជាការពារចំនួន២០ ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន៣០ នាក់ក្នុង១ នាក់ទទួល បាន ១ម៉ឺនរៀលផងដែរ៕
Friday, October 18, 2019
Home
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ផ្ទះមួយខ្នងជូនគ្រួសារអតីតយុទ្ធជន រស់នៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី
អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ផ្ទះមួយខ្នងជូនគ្រួសារអតីតយុទ្ធជន រស់នៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment