វេទិការសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នៅឃុំសណ្តាន់ ស្រុកសំបូរ - BNP

Breaking

Friday, October 18, 2019

វេទិការសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នៅឃុំសណ្តាន់ ស្រុកសំបូរ

ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.សរ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំវេទិការសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ ឯកឧត្ដម មុី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងដោយមានការអញ្ចើញចូលរួមពីឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក និងមន្រ្តីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សរុបចំនួន ១៥៥ នាក់ ។

នៅក្នុងអង្គវេទិកា បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសណ្ដាន់  បានលើកឡើងនូវក្ដីកង្វល់ និងបញ្ហាប្រឈមមួយចំនួនជាពិសេសផ្ដោតលើបញ្ហាខ្វះទឹកស្រោចស្រប់ដំណាំស្រូវ ដោយក្រោយពីទឹកជំនន់ស្រកផុតទៅប្រជាកសិករត្រូវស្ដារឡើងវិញ ជួបនឹងអាកាសធាតុរាំងស្ងួតក្នុងរយៈពេលចុងក្រោយនេះ ។ ចំពោះរាល់បញ្ហាទាំងនេះត្រូវបានក្រុមការងារ និងអាជ្ញាធរជំនាញពាក់ព័ន្ធ បានធ្វើការពន្យល់បកស្រាយ និងទទួលយកនូវសំណើររបស់បងប្អូនផងដែរ ។ជាពិសេសបញ្ហាខ្វះទឹកស្រោចស្រប់ដំណាំស្រូវក្រុមការងារ ក៏ដូចជាឯកឧត្តម ម៉ី លីហួត បានសូមឲ្យបងប្អូនប្រជាពលរដ្ឋផ្លាស់ប្ដូរទំលាប់បង្កបង្កើនផលស្រូវមានរយៈយូរ មកធ្វើបង្កបង្កើនផលស្រូវរយៈពេលខ្លីវិញ និងធ្វើទៅតាមលក្ខណៈបច្ចេទេសដើម្បីទទួលបាន ទិន្នផលខ្ពស់ លទ្ធផលល្អស្របទៅតាមទីផ្សារ ព្រមទាំងចំណេញពេលវេលាក្នុងការបង្កើនរដូវទៀតផង និងសូមឲ្យការស្ដារដំណាំស្រូវឡើងវិញ ត្រូវពិនិត្យមើលប្រភពទឹកឲ្យបានគ្រប់គ្រានជាមុន ។

 ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ជាប្រធានអង្គវេទិការ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់គិតគួរពីសុខទុក្ខជិវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសបញ្ហាភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជនទាមទាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការពិចារណា ដោះស្រាយរាល់បញ្ហាអោយបានទាន់ពេវេលា ព្រមទាំងរិះរកគ្រប់វិធីធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានសេចក្ដីសុខ ព្រោះថាសុខទុក្ខរបស់ប្រជាពលរដ្ឋជាក្ដីកង្វ់លធំបំផុតរបស់រាជរដ្ឋាភិបាល  ដូច្នេះសូមបងប្អូនត្រូវមានជំនឿទុកចិត្តលើការដឹកនាំប្រកបដោយកិតិបណ្ឌិរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសូមកុំជឿតាមការញុះញង់ អូសទាញរបស់ជនអកត្តិទៅចូលរួមប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ព្រះមហាក្សត្រនៃយើង ។

ជាមួយនោះដែរឯកឧត្តម ម៉ី លីហួត មានប្រសាសន៏ជំរុញអោយអាជ្ញាធរដែនដីនិង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋានរបស់យើង ភូមិឃុំយើងទទួលបានសុវត្តិភាព និងមានការអភិវឌ្ឍអោយកាន់តែរីកចំរើនឡើងបន្ថែមទៀត និង ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់អោយអស់នូវចំណុចអវិជ្ជមានទាំងឡាយដែលប្រជាពលរដ្ឋបានលើកឡើង -ខិតខំដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាប្រឈម ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងក្ដីកង្វល់របស់ប្រជាពលរដ្ឋដូចជា បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៏ពិពាហ៏អោយបានទាន់ពេលវេលាដោយគ្មានកំរ៉ៃសេវាឡើយ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនដើម្បីអោយភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន ៕





No comments:

Post a Comment

Pages