តើលោកទ្រីម្ចាស់សង្វៀនមាន់ជល់ នៅឃុំជប់ ពិតជាល្បីដូចគេនិយាយមែន!! តើមានអ្នកណានៅពីក្រោយបានជាគឃ្លើនយ៉ាងនេះ - BNP

Breaking

Saturday, October 19, 2019

តើលោកទ្រីម្ចាស់សង្វៀនមាន់ជល់ នៅឃុំជប់ ពិតជាល្បីដូចគេនិយាយមែន!! តើមានអ្នកណានៅពីក្រោយបានជាគឃ្លើនយ៉ាងនេះ

ខេត្តត្បូងឃ្មុំ៖ តើលោកទ្រីជានរណា ហេតុអ្វី បានជាសង្វៀន មាន់ជល់របស់គាត់ ដែលនៅចំណុចចម្ការចំប៉ី ភូមិ ទួលទ្រា ឃុំ ជប់ ស្រុកត្បូង ឃ្មុំ ខេត្តត្បូង ឃ្មុំ ដុតមិនចេះអស់ ដុតមួយនៅដប់ ជាក់ស្ដែងគឺនៅថ្ងៃទី១៥ ខែតុលាឆ្នាំ ២០១៩ នៅវេលាម៉ោង០៣និង៤០ នាទី ជំនាញអធិការនគរបាលស្រុកត្បូងឃ្មុំ បានធ្វើការបង្ក្រាបដេញបង្អើលនិងដុត សង្វៀនចោររួចទៅហើយ ដល់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩ លោកទ្រីបើកលេងវិញដដែល គ្រាន់តែប្ដូរទីតាំងខាងលិចកន្លែងចាស់ប្រហែល៥០០ ម៉ែត្រ តែប៉ុណ្ណោះ។ នេះហើយជាកម្សោយរបស់អាជ្ញាធរសមត្ថកិច្ច ដែលបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះទ្រីដើរបង្កើតសង្វៀនមាន់ជល់ បានសឹងគ្រប់កន្លែង។

ពលរដ្ឋគាត់សម្ដែងការមិនពេញចិត្តទៅលើអាជ្ញាធរមានសមត្ថកិច្ច ថា ល្បែងស៊ីសងក្នុងខេត្តត្បូងឃ្មុំ តាមភូមិស្រុកគឺមានសឹងតែគ្រប់កន្លែងទាំងអស់ គឺមិនដែលឃើញចាប់បាន ម្ចាស់សង្វៀន និងអ្នកញៀនល្បែងទេ ជាពិសេសគឺម៉ូតូនិងរថយន្ដគ្មានចាប់ បានម្ដងណាឡើយ ពេលអ្នកសារព័ត៌មាន ឬពលរដ្ឋ រាយការណ៍ គឺគ្រាន់តែ ឆ្លើយថាចាំឲ្យកូនចៅទៅមើល និងដេញបង្អើលតែប៉ុណ្ណោះ ស្អែកលេងវិញដដែល។
បើតាមប្រភពព័ត៌មាន ពីអ្នកញៀនល្បែងបានឲ្យដឹងថាលោកទ្រី ម្ចាស់សង្វៀនមាន់ គឺជាមិត្តភក្កិហ្នឹងអធិការស្រុកត្បូងឃ្មុំ អញ្ចឹងហើយបានជាសង្វៀនមួយនេះ បើកលេងបានយ៉ាងរលូន។

ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន សូមសំណូមពរដល់លោក អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ (ជាមច័ន្ទសោភ័ណ្ឌ) និងលោកស្នងការ (ប៉ែនរ័ត្ន )ជួយមើលមន្ត្រីក្រោមឱវាទផង ព្រោះថាល្បែងស៊ីសងនៅតាម ភូមិស្រុកហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចធ្វើមិនដឹងធ្វើមិនឮ ហើយពេលរាយការណ៍ជូនដូចអូស ឬស្សីបញ្រ្ចាសចុង។




No comments:

Post a Comment

Pages