ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ ស្តីពីផែនការសកម្មភាពថវិកា របស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ុត សំអ៊ន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះពង្រឹងការងាររដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពាក់ព័ន្ធនានា និងការិយាល័យជំនាញសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំបានលើកយកចំណុចសំខាន់ចំនួន៧ ដើម្បីធ្វើការពិនិត្យ និងពិភាក្សា :
១.ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ:
២.ការងារជនបរទេស
៣.ការប្រមូលសំរាមក្នុងក្រុងព្រះសីហនុ
៤.ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសសាងសង់សំណង់ផ្សេងៗខុសច្បាប់
៥.ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ផ្លូវក្នុងក្រុងព្រះសីហនុ
៦.ការកសាងចំណតនាវា ដែលមានផែនការសកម្មភាពតូចៗចំនួន៥ផ្សេងទៀត
៧.ការគ្រប់គ្រងរដ្ឋបាលសាធារណ: ក្នុងការពង្រឹងតួនាទី និងភារកិច្ច ។
ឯកឧត្តម អ៊ុត សំអ៊ន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះពង្រឹងការងាររដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ បានធ្វើការណែនាំដល់រោងចក្របេតុងទាំង៨ ក្នុងខេត្ត ត្រូវផ្តល់របាយការណ៍ក្នុងការផ្គត់ផ្គង់ទៅឱ្យសំណង់ណាខ្លះ ដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់ និងហានីភ័យទៅថ្ងៃអនាគត ដែលរោងចក្រប្រើប្រាស់វត្ថុធាតុដើម មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ សំណង់មួយចំនួនតូច ត្រូវបានវាយកម្ទេចចោល សុំឱ្យអាជ្ញាធរជួយសម្រួល។ បញ្ហាទំនាស់ដីធ្លី មានការដោះស្រាយបានច្រើនទាន់ពេលវេលា ។ រដ្ឋបាលខេត្តមានកិច្ចការជាច្រើនទៀតដែលត្រូវអនុវត្តបន្ត ដែលរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ការអនុវត្តនូវការធ្វើសមាហរណកម្មក្របខណ្ឌសាធារណ: ដែលមានស្រាប់មករដ្ឋបាលក្រុង ស្រុក ដើម្បីគាងគរកម្លាំងដែលមិនមានសក្តានុពល ប្រែក្លាយជាកម្លាំងរដ្ឋបាលតែមួយ ដោយប្រើប្រាស់ធនធាន និងថវិកាជាតិ ជាប្រយោជន៍ក្នុងមូលដ្ឋាន ។ តាមទស្សនវិស័យ នៃការវិវឌ្ឍរបស់ប្រទេសជាតិ ជាត្រីវិស័យក្នុងការដឹកនាំអនុវត្ត ឆ្លើយតបទៅនឹង សជណ របស់ក្រសួងមហាផ្ទៃ ត្រូវបន្តផ្សព្វផ្សាយដល់ស្ថាប័ន អង្គភាពដែលត្រូវអនុវត្ត និងដាក់ចេញនូវកម្មវិធីការងារ ងាយស្រួលក្នុងការតាមដានការងាររបស់អង្គភាព ស្ថាប័ននីមួយៗ ដើម្បីប្រែក្លាយផែនការនេះ ទៅជាយន្តការចូលរួមអភិវឌ្ឍការរងារនៅតាមមូលដ្ឋានកាន់តែល្អប្រសើរថែមទៀត ៕
Saturday, October 19, 2019
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីផែនការសកម្មភាព និងថវិកា
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment