ខេត្តរតនគិរី៖ មន្រ្តីនគរបាលម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការបាញ់ប្រហារចំក្បាលចំនួន១គ្រាប់ស្លាប់ភ្លាមៗខណៈមន្រ្តីនគររូបនេះកំពុងអង្គុយផឹកកាហ្វេបណ្តាលអោយស្លាប់ភ្លាមៗ។ ហេតុការណ៍បាញ់ប្រហារនេះកើតឡើងនៅវេលា ម៉ោង៩,២៥នាទីព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរនគិរី ត្រង៉ចំណុចទៀមកាហ្វេជាប់ទីស្នាក់ការក្រុមហ៊ុនហ៊ងអាញ់ម៉ាងយ៉ាងខេទល់មុខភោជនីដ្ឋាន៧៧ក្បែផ្សារទំនើបសុីត្រា។
បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះកំពុងផឹកកាហ្វេស្រាប់តែមាន រថយន្តបើកមកឈប់ពីមុខទៀមកាហ្វេរួចមាន បុរសម្នាក់ចុះពីរថយន្តម៉ាក Nissan Frontier ស្លាកលេខភ្នំពេញ 2N-5011 នោះមកសំដៅ មកជនរងគ្រោះរួចដកកាំភ្លើងខ្លីK59ចាញ់ក្បាលធ្លាក់ពីកៅអីប្រកាច់ ក្រោយមកស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត។ បន្ទាប់មកខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បាន២ម៉ោងក្រោយផងដែរ។
បើតាមបញ្ជាក់ពីលោក ហៃ វណ្ណរ៉ា មេPMក្រុងបានលុងបានអោយដឹងថា ករណីនេះជារឿងគំនុំផ្ទាល់ខ្លួនហើយជនរងគ្រោះមានឈ្មោះ ផន ទុំ អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលមានតួនាទីជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី ឋានៈអនុសេនីយ៍ឯក។
ហើយខ្មាន់កំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅរមណីយ៍ដ្ឋានបឹងយក្ខឡោមមានឈ្មោះ នួន មករា ជាមន្រ្តីនៅស្នងការនគរបាលខេត្តដូចគ្នារួចនាំមកស្នងការនគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
Thursday, October 3, 2019
Home
សន្តិសុខសង្គម
ឃាតករបាញ់ប្រហារមន្រ្តីនគរបាលម្នាក់ចំក្បាលស្លាប់ ខណៈមន្រ្តីរូបនេះកំពុងអង្គុយផឹកកាហ្វេនោះត្រូវបានចាប់ខ្លួនហើយ
ឃាតករបាញ់ប្រហារមន្រ្តីនគរបាលម្នាក់ចំក្បាលស្លាប់ ខណៈមន្រ្តីរូបនេះកំពុងអង្គុយផឹកកាហ្វេនោះត្រូវបានចាប់ខ្លួនហើយ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment