ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួម ពិធីសំណេះសំណាលនិងនាំយកនូវរង្វាន់លើកទឹកចិត្តជូនដល់សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត។
ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលសន្និសីទខេត្តកំពត ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាលសិស្ស ព្រមទាំងសិស្សជ័យលាភីចាប់ពីនិទ្ទេស A ដល់និទ្ទេស E សរុបប្រមាណ ៥,០០០នាក់។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអោយដឹងអំពីស្ថានភាពវឌ្ឍនភាព នៃវិស័យអប់រំ ក្នុងខេត្តកំពត ជាក់ស្ដែងជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នាសម័យប្រឡងថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះ ខេត្តកំពតមាន បេក្ខជនបានមកប្រឡងសរុបចំនួន ៥,១៤៥នាក់ ស្រី ២,៦៣៥នាក់ ជាលទ្ធផលមានបេក្ខជនបានប្រឡងជាប់សរុប ៤,១១៦នាក់ ក្នុងនោះស្រី២,២១៧នាក់ ស្មើនឹង៨០%។ រីឯចំណាត់ថ្នាក់និទ្ទេស(A)មានចំនួន២៣នាក់ ស្រី១០នាក់ និទ្ទេស(B) មានចំនួន១១៨នាក់ ស្រី ៦៥នាក់ និទ្ទេស(C)៣៣៤នាក់ ស្រី ១៩៣នាក់ និទ្ទេស(D)៨០២នាក់ ស្រី ៤៩១នាក់ និងនិទ្ទេស(E)មានចំនួន២,៨២៩នាក់ ស្រី ១,៤៥៨នាក់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានជូនថវិកាដល់ គណ:គ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ មកពីសាលាវិទ្យាល័យរដ្ឋនិងឯកជនក្នុងខេត្តសរុបចំនួន ៥៣៣ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល។
ដោយឡែកសម្រាប់សិស្សជ័យលាភី
និទ្ទេស(A) ២៣នាក់ម្នាក់ៗទទួលបាន ពានរង្វាន់ជ័យលាភី ម៉ូតូហុងដាDream មួយគ្រឿង អមជាមួយប្រាក់ ៤០ម៉ឺនរៀល
និទ្ទេស(B) ១១៨នាក់ម្នាក់ៗ ទទួលបានថវិកា ២០ម៉ឺនរៀល
និទ្ទេស(C) ៣៣៤នាក់ម្នាក់ៗ ទទួលបានថវិកា ១៥ម៉ឺនរៀល
និទ្ទេស(D) ៨០២នាក់ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀលនិង
និទ្ទេស(E) ២,៨២៩នាក់ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល។
Thursday, October 3, 2019
Home
ព័ត៌មានជាតិ
ពិធីសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩នៅខេត្តកំពត
ពិធីសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩នៅខេត្តកំពត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment