ខេត្តព្រះសីហនុ៖ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ អមដំណើរឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ ជាមេ បញ្ជាការកងទ័ពជើងទឹក និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត នៃប្រទេសឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍គណៈប្រតិភូកងទ័ពជើង ទឹកឥណ្ឌា ០២គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នារាត្រីថ្ងៃសៅរ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ។
នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២ គ្រឿង ឈ្មោះ INS KILTAN ជាប្រភេទនាវាប្រឆាំងនាវាមុជទឹក និងនាវាឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំងមីស៊ីល ចូលសំចតបំពេញទស្សនកិច្ចសុច្ឆន្ទៈនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៤ថ្ងៃ គិតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ។
+ លក្ខណៈបច្ចេកទេសរបស់នាវា INS KILTAN
-ទំងន់ផ្ទុក 3.150តោន
-ប្រវែង 110ម៉ែត្រ
-ទទឹង 12.80 ម៉ែត្រ
-ជំរៅទឹក 7ម៉ែត្រ
-ល្បឿន 25 knots (46km/h)
- កម្លាំងចំណុះ 280នាក់ (មន្ត្រី 30នាក់ និងនាវិក 250នាក់)
+ លក្ខណៈបច្ចេកទេសរបស់នាវា INS SAHYADRI (F49)
-ទំងន់ផ្ទុក 6.200តោន
-ប្រវែង 143ម៉ែត្រ
-ទទឹង 17ម៉ែត្រ
-ជំរៅទឹក 7ម៉ែត្រ
-ល្បឿន 32 knots (59km/h)
- កម្លាំងចំណុះ 390នាក់ (មន្ត្រី 40នាក់, នាវិក350នាក់) ៕
Monday, September 9, 2019
លោក លៀម សុដា អញ្ជើញស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment