សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ប្រារព្ធធ្វើសន្និបាត អាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា - BNP

Breaking

Monday, September 9, 2019

សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ប្រារព្ធធ្វើសន្និបាត អាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា

ខេត្តកែប៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានប្រារព្ធធ្វើសន្និបាត អាណត្តិទី៥ កាលពីព្រឹកថ្ងៃទី​០៩ ខែកញ្ញា​ ឆ្នាំ​២០១៩​ នេះ នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ 

សន្និបាទនេះក៍មានបោះឆ្នោតជ្រើរើសគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៥(២០១៩.២០២៥) ក្នុងនោះឯកឧត្តម កែន សត្ថា អភិបាលខេត្ត បានជាប់ឆ្នោតជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៥។  លោកជំទាវ ពុំ ចន្ទីនី  មានប្រសាសន៍លើកសរសើរដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជននិងកម្លាំងស្មគ្រ័ទាំងអស់ ដែលបានចូលរួមសកម្មភាពមនុស្សធម៍ជាមួយកាកបាទក្រហមកម្ពុជា ក៍ដូចជាជួយសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ស្រប តាមប្រធានបទ"កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងនិងមិនទុកនរណាម្នាក់ចោល"  ៕






No comments:

Post a Comment

Pages