នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះប្រជុំត្រួតពិនិត្យ និងពិភាក្សា សិក្សាស្វែងយល់ពីស្ថានភាពនានារបស់កងកម្លាំងការពាតាមព្រំដែនជ្រៃធំក្នុងស្រុកកោះធំ - BNP

Breaking

Monday, September 16, 2019

នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះប្រជុំត្រួតពិនិត្យ និងពិភាក្សា សិក្សាស្វែងយល់ពីស្ថានភាពនានារបស់កងកម្លាំងការពាតាមព្រំដែនជ្រៃធំក្នុងស្រុកកោះធំ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៩នេះឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះប្រជុំត្រួតពិនិត្យ និងពិភាក្សា សិក្សាស្វែងយល់ពីស្ថានភាពនានារបស់កងកម្លាំងការពាតាមព្រំដែន នៅទីស្នាក់ការសាខាគយ និងរដ្ឋករ ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ។

ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល លោកស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រធានច្រកទ្វា និងមន្ត្រីពាក់ព័ន្ធនានានៅក្នុងខេត្តផងដែរ។ សូមបញ្ជាក់ថា គោលបំណងនៃការចុះមកនេះ គឺដើម្បីពិភ្សាស្វែងយល់ពីស្ថានភាពនានា បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វា ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីធ្វើការដោះស្រាយ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី ក៏បានលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់ប៉ុស្តិ៍ច្រកទ្វាតាមព្រំដែន គឺជាប៉ុស្តិ៍ជួរមុខក្នុងការការពារបូរណភាពទឹកដី ហើយក៏មានតួនាទីក្នុងការត្រួតពិនិត្យការចរាចរណ៍ទំនិញ មនុស្ស និងមធ្យោបាយចេញចូល រក្សាសន្តិសុខតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ។ 

ឯកឧត្តមក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីជាប់ព្រំដែនរបស់យើង គឺជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។





No comments:

Post a Comment

Pages