ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ - BNP

Breaking

Monday, September 16, 2019

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះនៅតាមអាងចម្រោះទឹក ១៦ហិកតា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីសង្កាត់ ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹក ដើម្បីអោយទឹកហូរបានលឿន រំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រតំបន់ទំនាបក្នុងក្រុងព្រះសីហនុ បានទាន់ពេលវេលានៅពេលមេឃរាំង និងទឹកស្រកចុះជាក់ជាមិនខាន។

ឯកឧត្ដមអភិបាលសូមឱ្យប្រជាពលរដ្ឋមានការយោគយល់ ព្រោះនេះគឺជាធម្មជាតិ យើងមិនអាចបញ្ចៀសបាន៕




No comments:

Post a Comment

Pages