ខេត្តកែប៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌ ទី៩ ក្នុងវត្តសត្ថារាជាអង្គព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈភិបាលខេត្តកែប បានធ្វើការអប់រំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈ បើកបររថយន្ត ម៉ូតូ ត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ពាក់មួក និងខ្សែក្រវាត់សុវត្ថិភាព ដាក់កញ្ចក់មើលក្រោយអោយបានត្រឹមត្រូវ និងកុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ចរាចរជា យថាហេតុ ដែលនាំឱ្យខូចខាត ទ្រព្យសម្បត្តិ លុយកាក់ ខាត់បង់ពេលវេលារកស៊ី ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិតជាដើម ។ ឯកឧត្តមបញ្ជាក់ថា ស្របពេលដែលប្រទេសជាតិកាន់តែមានការរីកចំរើន ជីវភាពប្រជាពលរដ្ឋកាន់តែធូរ ដូច្នេះកំណើននៃយានយន្តគ្រប់ប្រភេទ បានកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្ករនូវការកកស្ទះនៅតាមទីក្រុង ទីប្រជុំជន និងមានគ្រោះថ្នាក់ចរាជាបន្តបន្ទាប់ ដែលនេះគឺជាបញ្ហាប្រឈមដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយ ។
ឯកឧត្តមបន្តថា ក្រៅពីគ្រោះថ្នាក់ចរាចរ បញ្ហាគ្រឿងញៀន ក៏នៅតែជាបញ្ហាចំបងដែលយើង ទាំងអស់គ្នា ត្រូវតែរួមគ្នាដោះស្រាយ និងទប់ស្កាត់ ទាំងព្រះសង្ឃ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចអាជ្ញាធរដែនដី ត្រូវអប់រំផ្សព្វផ្សាយ ដល់យុវជន កូនប្រុសស្រី សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទៅ ឱ្យយល់ដឹងពីផលប៉ះពាល់នានាទាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
Monday, September 23, 2019
Home
ព័ត៌មានជាតិ
អភិបាលខេត្តកែប អប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរ និងជៀសអោយឆ្ងាយពីគ្រឿងញៀន
អភិបាលខេត្តកែប អប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរ និងជៀសអោយឆ្ងាយពីគ្រឿងញៀន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment