ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលស្ដីទី ខេត្តព្រះសីហនុ និងលោក លីវ ភីងជី LIU PINGZHI អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតចំណង់ទំនាក់ទំនងមិត្តភាពសម្ព័ន្ធមេត្រីភាពជាខេត្តបងប្អូន នៅសា លាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ដំណើរទស្សនកិច្ច និងការចុះហត្ថលេខាអនុស្សារណៈយោគយល់សម្ព័ន្ធមេត្រីភាពខេត្តបងប្អូន ជាវេទិកាការទូតរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន (ប្រទេសចិន)លើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ និងជម្រាបជូនពីសក្តានុពល និងការអភិវឌ្ឍន៍របស់ខេត្ត មានវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ជាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចមាន ១០.៣ភាគ នៅឆ្នាំ២០១៩ ប្រជាពលរដ្ឋម្នាក់ៗមានប្រាក់ចំណូលជាមធ្យម ៣.៧២៦ដុល្លារ ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជា"តំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង" ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥- ២០២៥ និងផែន ការមេសម្រាប់អភិវឌ្ឍន៍ក្នុងក្របខណ្ឌច្បាប់ និងនិយ័តកម្ម ព្រមទាំងយន្តការគ្រប់គ្រងចាំបាច់នានា ។ វិស័យគមនាគមន៍ ដឹកជញ្ជូនតាមផ្លូវសមុទ្រមានលក្ខណៈជាតិ និងអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណនាំចេញ-ចូលទូទាំងប្រទេស ។ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុកំពុងប្រតិបត្តការមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៤ក្រុមហ៊ុន មានជើងហោះហើរចំនួន ១៣៣ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះជើងហោះហើរអន្តរជាតិមាន ៩១ជើង ក្នុងមួយសប្តាហ៍ មានដូចជាប្រទេស ថៃ ម៉ាឡេស៊ី វៀតណាម និងប្រទេសចិនមានចំនួន ២៥ទីក្រុង ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ មានរោងចក្រតូច-ធំ សរុប ២១០កន្លែង សិប្ប កម្ម អាជីវកម្មខ្នាតតូច ១.០៣៧ កន្លែង ស្រូបយកកម្លាំងពលកម្ម ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២នាក់ ទុនវិនិយោគលើវិស័យឧស្សាហកម្មមានប្រមាណ ៨ពាន់លានដុល្លាអាមេរិក ។ វិស័យទេសចរណ៍ឆ្នាំ២០១៨ មានភ្ញៀវជាង ២លាននាក់ កើន ២.៦៣ភាគរយធៀបឆ្នាំ២០១៧ ហើយទេសចរចិននាំមុខគេ ។
លោកអភិបាលស្ដីទី បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តគាំទ្រគោលនយោបាយយុទ្ធសាស្ត្រ "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" និងផ្លូវសូត្រសមុទ្ររបស់ប្រធានាធិបតី ស៊ី ជិនពីង ។ ការចុះហត្ថលេខាសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនថែមទៀត ។ លោកបានសំណូមពរឱ្យគណៈប្រតិភូ ជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ដល់ប្រជាជនចិន និងអ្នកវិនិយោគចិន មកវិនិយោគ និងកម្សាន្តខេត្តព្រះសីហនុឱ្យកាន់តែច្រើន ។
លោក លីវ ភីងជី LIU PINGZHI អភិ បាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ក្នុងឱកាសដែលគណប្រតិភូរបស់លោកមកធ្វើទសសនៈកិច្ចខេត្តព្រះសីហនុ ឃើញមានទេសភាពដ៏ស្រស់ស្អាត ប្រជាពលរដ្ឋមានភាពរាក់ទាក់ ។ខេត្តមានឧស្សាហកម្ម ទេសចរណ៍ ធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងខ្ពស់ ។ ការចុះហត្ថលេខាជាខេត្តបងប្អូននាពេលនេះ និងមានទំនាក់ទំនងល្អ លើវិស័យផ្សេងៗមួយចំនួនទៀត ។ ខេត្តហៃ ណាន ខេត្តក្មេងនៃប្រទេសចិន ដែលមានទេសភាព បរិស្ថានស្អាត ជាតំបន់សេដ្ឋកិច្ច ប្រពន្ធគមនាគមន៍ចម្រុះធំជាងគេ ។
លោកបានបន្តថា ពិធីចុះហត្ថលេខាពេលនេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងល្អ នៃកិច្ចសហប្រតិបត្តិការល្អ កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម សេដ្ឋកិច្ច ដោយជ្រើសរើសយកប្រធានបទ ទេសចរណ៍ កសិកម្ម អប់រំ និងសុខាភិបាល, ពង្រីកកិច្ចសហប្រតិបត្តិការ ការពារគ្រោះធម្មជាតិ ទឹកជំនន់ និងចែករំលែកបទពិសោធន៍ រួមគ្នាកាត់បន្ថយគ្រោះទឹកជំនន់ និងអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចពិពណ៌ពាណិជ្ជកម្មនៅខេត្តហៃណាន នាពេលខាងមុខ ៕
Saturday, September 21, 2019
Home
ព័ត៌មានជាតិ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការបង្កើតចំណងទំនាក់ទំនងមិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការបង្កើតចំណងទំនាក់ទំនងមិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment