លោក LIU KUN និងហាង ZHONG HUI JIAN PU ZAI JIN GVAN DI MIAO បាននាំយកអំណោយ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ - BNP

Breaking

Friday, August 23, 2019

លោក LIU KUN និងហាង ZHONG HUI JIAN PU ZAI JIN GVAN DI MIAO បាននាំយកអំណោយ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក LIU KUN និងហាង ZHONG HUI JIAN PU ZAI JIN GVAN DI MIAO បាននាំយកអំណោយ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងក្នុងខេត្តព្រះសីហនុ ។

លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបាននាំយកអំណោយជូនដល់សាលាខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្រ្តីម៉េម៉ាយ ប្រជាពលរដ្ឋទីទ័លក្រ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានា ។លោកក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះរដ្ឋបាលខេត្តព្រះសីហនុ និងយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋទីទ័លក្រអោយចំគោលដៅ នេះជាការចូលរួមសហការរវាងវិស័យឯកជន ជាមួយរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តនិងរង់ចាំទទួលអំណោយ ពីសប្បុរសជនគ្រប់ទិសទីដែលមានបំណងចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីចែកជូនជនរងគ្រោះបានទាន់ពេលវេលា ។

អំណោយដែលបានយកមកឧបត្ថម្ភមានដូចជា អង្ករស្មើ៦០០គីឡូក្រាម ទឹកត្រី៤០យួរ ទឹកស៊ីអ៊ីវ៤០យួរ ត្រីខ៤០យួរ ៕

No comments:

Post a Comment

Pages