ឯកឧត្តម​អគ្គរដ្ឋទូត​នៃសាធារណរដ្ឋប្រជាមានិតចិន​ផ្តល់អំណោយជាសម្ភារការិយាល័យជូនដល់សាលាខេត្តព្រះសីហនុ​ - BNP

Breaking

Friday, August 23, 2019

ឯកឧត្តម​អគ្គរដ្ឋទូត​នៃសាធារណរដ្ឋប្រជាមានិតចិន​ផ្តល់អំណោយជាសម្ភារការិយាល័យជូនដល់សាលាខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្ដម​ គួច​ ចំរេីន​ អភិបាល​ នៃគណ:អភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញទទួលអំណោយជាសម្ភារ:ការិយាល័យ​ពី​ ឯកឧត្តម​ អគ្គរដ្ឋទូត​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ។

អំណោយទាំងនេះរួមមាន៖
-​ ម៉ាស៊ីនថតចម្លងខ្នាតធំ​ ចំនួន​ ៥គ្រឿង​
-​ កុំព្យូទ័រ​លេី​តុ​ ចំនួន​ ៣០គ្រឿង​
-​ កុំព្យូទ័រ​យួរដៃ​ ចំនួន​ ៣០គ្រឿង​
-​ ម៉ាស៊ីន​ព្រីន​ធ័រ​កូល័រ​ ចំនួន​ ១០គ្រឿង​ 
-​ ម៉ាស៊ីន​ព្រីន​ធ័រ​ សខ្មៅ​ ចំនួន​ ៣០គ្រឿង​។

ក្នុងនាមអភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​  ឯកឧត្តម​ គួច​ ចំរេីន​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះឯកឧត្តម​ អគ្គរដ្ឋទូត​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ដែលបានជួយឧបត្ថម្ភ សម្ភារៈទាំងនេះ​ ដេីម្បីអោយរដ្ឋបាលខេត្ត​ បានប្រេីប្រាស់​ ក្នុងការបំរេីសេវារដ្ឋបាល​ ក្នុងសាលាខេត្តព្រះសីហនុ​ ៕


No comments:

Post a Comment

Pages