អភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវបេតុង និងប្រពន្ធលូ ព្រមទាំងរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ជើងឯក - BNP

Breaking

Wednesday, August 21, 2019

អភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវបេតុង និងប្រពន្ធលូ ព្រមទាំងរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ជើងឯក

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ០១ខ្សែ និងដាក់ប្រព័ន្ធលូរំដោះទឹក ០១ខ្សែ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ផ្លូវបេតុង និងប្រព័ន្ធលូ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះរួមមាន៖
១. ផ្លូវបេតុង០១ខ្សែ ប្រវែង៣៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិជើងឯក។
២. ប្រព័ន្ធលូរំដោះទឹក០១ខ្សែ ប្រវែង៧៦១ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិរលួស។

បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋានរួចមក ឯកឧត្ដមអភិបាលខណ្ឌ ក៏បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ជើងឯក ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធិស្នាលយ៉ាងក្រៃលែង ៕







No comments:

Post a Comment

Pages