មន្ទីរធម្មមារ និងសាសនាខេត្ត បានសហការជាមួយសាលាគណខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ទូទាំងខេត្តសៀមរាប - BNP

Breaking

Thursday, August 22, 2019

មន្ទីរធម្មមារ និងសាសនាខេត្ត បានសហការជាមួយសាលាគណខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ទូទាំងខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មន្ទីរធម្មមារ និងសាសនាខេត្ត បានសហការជាមួយសាលាគណខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ទូទាំងខេត្តសៀមរាប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប។

កម្មវិធីនេះមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួមប្រមាណ៧២អង្គ/នាក់ ក្នុងនោះស្រីចំនួន១២នាក់ ។

ពិធីនេះប្រារព្ធធ្វើនៅសាលាសង្ឃរតនៈវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។





No comments:

Post a Comment

Pages