ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រេីនទៀត បានអញ្ជេីញអមដំណេីរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃអភិបាលខេត្តមណ្ឌលគិរី អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងចុះពិនិត្យភោគផលដីស្រែចំការរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យការសាងសង់ស្ពានអូរច្បារ និងទំនប់អូរណម ស្ថិតក្នុងភូមិសាស្រ្តឃុំអរបួន និងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានផ្តល់អំណោយជូនដល់ ក្រុមវិស្វកម្ម ដែលកំពុងសាងសង់ស្ពាន មានត្រីខ១កេះធំ មី១កេះធំ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាចំនួន ១លានរៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួនពីរ គឺ ប៉ុស្តិ៍អរបួន និងសុខសាន្ត ទទួលបានត្រីខ១កេះធំ មី១កេះធំ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកា ៥០ម៉ឺនរៀល ក្នុងមួយប៉ុស្តិ៍ៗផងដែរ ៕
Saturday, August 31, 2019
Home
ព័ត៌មានខ្លីៗ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងចុះពិនិត្យភោគផលដីស្រែចំការ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងចុះពិនិត្យភោគផលដីស្រែចំការ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment