អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពកាយ ស្តារ អូរ ប្រឡាយ នៅតាមតំបន់ងាយជន់លិចមួយចំនួនក្នុងក្រុងព្រះសីហនុ - BNP

Breaking

Saturday, August 31, 2019

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពកាយ ស្តារ អូរ ប្រឡាយ នៅតាមតំបន់ងាយជន់លិចមួយចំនួនក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ ចុះពិនិត្យដំណើរការទូទៅ សកម្មភាពកាយ ស្តារ អូរ ប្រឡាយ នៅតាមតំបន់ប្រឈមមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលងាយជន់លិចដោយសារទឹកភ្លៀងកន្លងមក ។

ការចុះពិនិត្យរបស់ឯកឧត្តមអភិបាលខេត្តធ្វើឡើងដើម្បីផ្ទៀងផ្ទាត់អំពីលទ្ធផលនិងបញ្ហាខ្លះក្នុងពេលដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងអនុវត្តន៍ច្រើនសប្តាហ៍កន្លងទៅ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានណែនាំផ្នែកជំនាញ ក្រៅពី កាយ ស្តារ តាមអូរ ប្រឡាយ គឺត្រូវពិនិត្យកាយ ស្តារ បើកផ្លូវទឹកនៅតាមទីតាំងដែលកំពុងមានការចាក់លុបដីខ្លះទៀត ដើម្បីបើកអោយមានផ្លូវទឹកហូរ និងតម្រូវអោយម្ចាស់ការដ្ឋានសំណង់នានា ឬពលរដ្ឋចូលរួមសហការជាមួយអជ្ញាធរក្នុងការដាក់លូនិងរៀបចំប្រពន្ធ័បង្ហូរទឹក ទៅតាមនិតិច្បាប់ផងដែរ។

អជ្ញាធរខេត្តព្រះសីហនុបានធ្វើយុទ្ធនាការ កាយ ស្តារ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដោយមានកិច្ចសហការគាំទ្រពីក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងផ្នែកពាក់ពន្ធ័មួយចំនួនទៀត ក្នុងគោលបំណងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ហើយក្នុងយុទ្ធនាការនេះ ក៍មានសំណង់ខ្លះដែលសង់ប៉ះពាល់អូរ ប្រឡាយ ក៏ត្រូវបានរុះរើជាបន្តបន្ទាប់ដែរ ៕




No comments:

Post a Comment

Pages