ភ្នំពេញ៖ នារីវយ័ជាង៣០ឆ្នាំម្នាក់ មិនអាចបន្តទ្រាំនឹងការធ្វើបាបរបស់ប្តីទីបី មកលើខ្លួន ក៏រត់ទៅប្តឹងលោកប៉ូលិសប៉ុស្តិ៍ចោមចៅ៣ទាំងព្រឹក អោយជួយដោះស្រាយ ក្នុងសភាពមានឈាមហូរពេញក្បាលនិងប៉ោងភ្នែក នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ។ រឿងរាវប្តីវាយធ្វើបាបប្រពន្ធ ដែលកើតឡើងមកពីភ្លើងប្រចណ្ឌ័នេះ បង្កឡើងនៅយប់ថ្ងៃទី២៥ ខែឆ្នាំដដែលនៅចំណុចផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នារីដែលរត់មកប្តឹងនៅប៉ុស្តិ៍ទាំងព្រឹកមានាឈ្មោះ ហុីម ណៃហេន អាយុ៣០ឆ្នាំ មានមុខរបរ ជាកម្មការនីរោងចក្រកាត់ដេរ ហើយស្នាក់នៅផ្ទះជួល នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានស្នាមបែកក្បាល និងហើមភ្នែកផ្នែកខាងឆ្វេង ។
បើតាមសំដីនារីរងគ្រោះបានឲ្យដឹងថា បុរសដែលស្រវឹង ហើយបានវាយធ្វើបាបគាត់ គឺជាប្តីទី៣របស់គាត់ ហើយអោយតែពេលស្រវឹងចេះតែវាយធ្វើបាបគាត់រហូត ដោយរករឿងផ្សេងៗ និងជាពិសេសគឺរឿងប្រចណ្ឌ័តែម្តង ។ គាត់បានបន្តថា គាត់ធ្លាប់មានប្តី២ដងរួចមកហើយ ដោយប្តីទី១ នៅជាមួយគ្នាបានកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ចំណែកប្តីទី២ នៅជាមួយគ្នាមិនមានកូនទេ ដោយឡែកប្តីទី៣នេះ នៅជាមួយគ្នាយូឆ្នាំដែរហើយ តែទើបតែមានផ្ទៃពោះ៣ខែប៉ុណ្ណោះ។
នារីរងគ្រោះគាត់បានប្រាប់អោយដឹងទៀតថា យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ប្តីគាត់ផឹកស្រាម្នាក់ឯងអស់មួយដប ដល់ពេលស្រវឹង ក៏រករឿងគាត់ជាច្រើន រហូតដល់លើកដៃលើកជើង វាយទាត់ធាក់មកលើគាត់ ដោយប្តីគាត់បានចាក់គន្លឹះទ្វា (បិតទ្វាវៃ) មិនអោយគាត់ចេញក្រៅបានទេ ។ លុះព្រឹកឡើងថ្ងៃទី២៦ ខែឆ្នាំដដែល គាត់បានសំរេចចិត្តមកប្តឹងសមត្ថកិច្ចតែម្តង ។
បើតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ គឹសុំចែកផ្លូវជាមួយប្តីគាត់ និងសុំអោយសមត្ថកិច្ចជួយដោះស្រាយរឿងម៉ូតូមួយគ្រឿង ដែលនារីរងគ្រោះថា ម៉ូតូមួយនោះជារបស់ផ្ទាល់ខ្លួនគាត់ ហើយស្នើរដល់សមត្ថកិច្ចសុំដកពីប្តីមកអោយគាត់វិញ ៕
Tuesday, August 27, 2019
Home
សន្តិសុខសង្គម
ប្តីទី៣ផឹកចំស្រាកាចស្រាខ្លាំង រករឿងវៃប្រពន្ធមិនលួសថ្ងៃដោយសារភ្លើងប្រចណ្ឌ័ ប្រពន្ធទ្រាំលែងបានរត់ទៅប្តឹងដល់ប៉ុស្តិ៍ចោមចៅ៣
ប្តីទី៣ផឹកចំស្រាកាចស្រាខ្លាំង រករឿងវៃប្រពន្ធមិនលួសថ្ងៃដោយសារភ្លើងប្រចណ្ឌ័ ប្រពន្ធទ្រាំលែងបានរត់ទៅប្តឹងដល់ប៉ុស្តិ៍ចោមចៅ៣
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment