ឯកឧត្ដម ត្រាំ អុីវតឹក ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង អញ្ជើញបើកវេទិកាសាធារណៈលើកទី២ ដើម្បីជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង - BNP

Breaking

Monday, August 26, 2019

ឯកឧត្ដម ត្រាំ អុីវតឹក ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង អញ្ជើញបើកវេទិកាសាធារណៈលើកទី២ ដើម្បីជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅស្រុកកំពង់លែង មានបើកវេទិកាសាធារណៈលើកទី២ របស់ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង បានប្រារព្ធធ្វើនៅក្នុងបរិវេណសាលាឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ពលរដ្ឋ ក្នុងកំពង់លែង។

ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត អាជ្ញាធរដែនដីបងប្អូនប្រជាពលរដ្ឋ មកពី ៣ ឃុំ ក្នុងស្រុក រួមមាន: ក្រុមការងារថ្នាក់ជាតិ ២១ នាក់ ក្រុមការងារថ្នាក់ខេត្ត​ ៤២ នាក់ ក្រុមការងារថ្នាក់ស្រុក ៣៤ នាក់ លោកមេឃុំ​ សមាជិកក្រុមប្រឹក្សាឃុំ​ និងមេភូមិ ប្រជាពលរដ្ឋ អញ្ជើញចូលរួមមកពី ឃុំចំនួន ០៣ឃុំ គឺ​ ឃុំពោធិ៍ឃុំច្រណូក និងឃុំត្រងិល សរុបរួម ៣៩២ នាក់ ស្រី​ ៥០ នាក់។

សំណួរ និង​សំណូមពរ​ដែល​ទទួល​បាន​សរុប​មាន​ចំនួន ២២ ​ចំណុច ពាក់ព័ន្ធ​នឹង​ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ បញ្ហា​ព្រំប្រទល់​ឃុំ សំណើសុំភ្ជួរដីស្រែឡើងទឹក និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ឯកឧត្ដម​ប្រធាន​ក្រុម​ការងារ និង​ឯកឧត្ដម  អនុប្រធាន​ក្រុម​ការងារ និង​សមាជិក​ក្រុមការងារ ព្រម​ទាំង​មន្ទីរ​ជំនាញ បាន​ខិតខំពន្យល់ បកស្រាយ និង​ពិភាក្សា​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ស្ងប់​ចិត្ត និង​ទទួល​យក​ដោយ​ក្ដី​សប្បាយរីករាយ ចំនួន ១៨ នៅសល់ ៤ បញ្ហា ក្រុម​ការងារ​បាន​ទទួល​យក​មក​ពិនិត្យ​ដោះស្រាយ​បន្ត ហើយ​និង​ផ្ដល់​ព័ត៌មាន​ត្រឡប់​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត។

មានប្រសាសន៍ផ្តាំផ្ញើនាឱកាសនោះដែរឯកឧត្តមប្រធាន បានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ ឯកឧត្តមប្រធាន បានបន្តទៀតថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕




No comments:

Post a Comment

Pages