ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ នៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យប្រពន្ធ័លូ អូរ ប្រឡាយ រំដោះទឹកភ្លៀង នៅក្នុងភូមិ២ និងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃ ១៤រោចខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រលូរំដោះទឹកនៅក្នុងភូមិ២ និងភូមិ៣ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យមើលប្លង់ប្រព័ន្ធ និងចំណីផ្លូវ ។ ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូច មិនអាចរំដោះទឹកបានទាន់ពេល ត្រូវដាក់ជំនួសនូវប្រព័ន្ធលូ ដែលមានមុខកាត់ធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿន ក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀង បានទាន់ពេលវេលា ។
ទន្ទឹមនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៍បានមានប្រសាសន៍ទៅកាន់ បងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់ ព្រោះការចុះមកពិនិត្យប្រពន័អូនេះ គឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូ ប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ ហេីយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ ។ ម្យ៉ាងទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀង ត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ។ល។ ធ្វើឱ្យនៅពេលភ្លៀងម្តងៗ ត្រូវជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួន ៕
Thursday, August 29, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពប្រព័ន្ធ អូរ ប្រឡាយ លូ ក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ
ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពប្រព័ន្ធ អូរ ប្រឡាយ លូ ក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment