គម្រោងមេធាវីដល់មូលដ្ឋានការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវីនិងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌនិងរដ្ឋប្បវេណី - BNP

Breaking

Friday, August 9, 2024

គម្រោងមេធាវីដល់មូលដ្ឋានការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវីនិងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌនិងរដ្ឋប្បវេណី

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី ៨ ខែសីហា​ ឆ្នាំ ២០២៤ នៅសាលាខេត្តឧត្តរមានជ័យបានរៀបចំពិធីផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវីនិងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌនិងរដ្ឋប្បវេណីក្រោមអធិបតីភាពឯកឧត្តម.គឹម.រ័ត្នណារ៉ុងតំណាងប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម.ហោ.ជិនវរៈយុទ្ធ.អភិបាលរងខេត្តឧត្តរមានជ័យ.ព្រមទាំងក្រុមប្រឹក្សាក្រុងនាយករងរដ្ឋបាល.ប្រធានអនុប្រធានកាយាល័យចំណុះ.មន្ត្រីសាលាក្រុង.កងរាជអាវុធហត្ថក្រុង.បញ្ជាការរង.អធិការនគរបាលក្រុងអធិការរង.នាយប៉ុស្តិ៍នគរបាល.ចៅសង្កាត់ទាំង ៥ ក្រុមប្រឹក្សាសង្កាត់.ព្រមទាំងថ្នាក់ដឹកនាំភូមិទាំងអស់នៅក្នុងក្រុងសំរោង.និងក្រុមការងាររៀបចំគម្រោងមេធាវីរបស់មូលដ្ឋានសរុបចំនួន២៥០នាក់ ។


នាឱកាសនោះដែរឯកឧត្តម.ហោ.ជិនវរៈយុទ្ធ.បានថ្លែងអំណរគុណដល់លោកលីចាន់តុលាដែលបានជ្រើសរើសយកខេត្តឧត្តរមានជ័យ.ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវីនិងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌនិងរដ្ឋប្បវេណីនៃគម្រោងមេធាវីដល់មូលដ្ឋាន។ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃលោកអភិបាលខេត្តរងបានសំណូមពរឲ្យសមាជិកដែលចូលរួមទាំងអស់យកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវីដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។


ក្នុងឱកាសនោះដែរលោក.គឹម.រ័ត្នណារ៉ុង.ប្រធានគណៈមេធាវី.បានធ្វើកិច្ចស្វាគមន៍និងជម្រាបអំពីគោលបំណងចំនួន ៤ចំណុចសំខាន់ៗដូចខាងក្រោម។

ទី១.ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី

ទី ២.ផ្សព្វផ្សាយនិងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ។

ទី៣.ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ។

ទី៤.បណ្ដុះបណ្ដាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌនិងវិស័យរដ្ឋប្បវេណី


ក្នុងឱកាសនោះដែរគណៈមេធាវីបានចាប់ផ្ដើមចុះអនុវត្តផ្ទាល់នៅគម្រោងមេធាវីដល់មូលដ្ឋានដើម្បីផ្សព្វផ្សាយច្បាប់និងវិជ្ជាជីវៈមេធាវីនៅក្រុងសំរោង.ខេត្តឧត្តមានជ័យ.ដោយអះអាងថាគម្រោងនេះនឹងពង្រឹងសមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរមូលដ្ឋានក្នុងវិស័យច្បាប់រដ្ឋប្បវេណីនិងព្រហ្មទណ្ឌ.ជាពិសេសអត្រានុកូលដ្ឋានការលែងលះនិងការបែងចែកមរតកជាដើមឱ្យមានប្រសិទ្ធភាពនិងឆាប់រហ័ស។

ប្រធានគណៈមេធាវីបានបន្តទៀតថា.តាមរយៈគម្រោងនេះអាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតស្រុកឬថ្នាក់ខណ្ឌក៏នឹងបានដឹងពីសេវាកម្មរបស់គណៈមេធាវីរួមទាំងកិច្ចការងារដែលគណៈមេធាវីបានធ្វើកន្លងមកនាពិធីបើកវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយច្បាប់និងវិជ្ជាជីវៈមេធាវីនៃគម្រោងមេធាវីដល់មូលដ្ឋានរបស់គណៈមេធាវីនាពេលកន្លងមក.ហើយគម្រោងនេះដែរក៏ជាការផ្សព្វផ្សាយច្បាប់គោលមួយចំនួនជាពិសេសទាក់ទងនឹងផ្នែករដ្ឋប្បវេណី.និងរឿងព្រហ្មទណ្ឌ.ដល់មន្ត្រីអាជ្ញាធរមូលដ្ឋានដោយផ្ទាល់និងផ្សព្វផ្សាយពីការជ្រោមជ្រែងរបស់គណៈមេធាវីដល់ពលរដ្ឋក្រីក្រទាំងនៅក្នុងរឿងរដ្ឋប្បវេណីក៏ដូចជារឿងព្រហ្មទណ្ឌផងដែរ។





 

No comments:

Post a Comment

Pages