ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញសម្ភោធសមិទ្ធិផលនានាតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ - BNP

Breaking

Friday, August 2, 2024

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញសម្ភោធសមិទ្ធិផលនានាតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញអបអរសាទរពិធីសម្ភោធសមិទ្ធិផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

   លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានឪ្យដឹងថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នាឱកាសនេះ រួមមាន៖ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

- អគារគិលានដ្ឋានចំនួន១ខ្នងមាន ទទឹង ១០ម៉ែត្រ បណ្តោយ ២២ម៉ែត្រ កំពស់២ជាន់ ប្រក់ក្បឿងស្មើ ៤៤០ម៉ែត្រការ៉េ  ។

- អគារផ្ទះបាយ ១ខ្នង ទទឹង ១២ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ កំពស់២ជាន់ ប្រក់ក្បឿង ស្មើ ៦០០ម៉ែត្រការរ៉េ ។

- អគារទីបញ្ជាការផ្នែកសឹករងព្រះសីហនុ ១ខ្នង ទទឹង ៩,៥០ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ ជាន់ផ្ទាល់ដី ប្រក់ក្បឿង ស្មើ ១៤២,៥ម៉ែត្រការ៉េ។

- អគារទីបញ្ជាការផ្នែកសឹករងកំពង់សិលា ១ខ្នង ទទឹង ៩,៥០ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ ជាន់ផ្ទាល់ដីប្រក់ក្បឿង ស្មើ ១៤២,៥ម៉ែត្រការរ៉េ ។

- អគារទីបញ្ជាការ ១ខ្នង កងអនុសេនាធំទី៣ ទទឹង ៩,៥០ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ ជាន់ផ្ទាល់ដីប្រក់ក្បឿង ស្មើ ១៤២,៥ម៉ែត្រការរ៉េ ។ 

- អគារស្នាក់នៅវរសេនាតូចលេខ១ ទទឹង ៧ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ជាន់ផ្ទាល់ដី ប្រក់ក្បឿង ស្មើ ១៤០ម៉ែត្រការរ៉េ ។

- អគារស្នាក់នៅផ្នែកសឹករងព្រៃនប់ ទទឹង ៧ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ជាន់ផ្ទាល់ដី ប្រក់ក្បឿងស្មើ ១៤០ម៉ែត្រការរ៉េ។ ក្រៅពីសមិទ្ធិផលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អង្គភាពក៏ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជននានា និងការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងការឆ្នៃប្រឌិតបន្ថែមរបស់អង្គភាពមានដូចជា ផ្លូវបេតុងចូលអគារផ្ទះបាយ ,ទិញកូនឈើ និងដាំផ្កា, ជួសជុលប៉ុស្តិ៍យាម, ធ្វើផ្ទាំងប៉ាណូដាក់តាំងរូបភាពបន្ថែម, ចាក់ដីបំពេញបន្ថែមអគារថ្មីទាំង២, ចាក់បេតុងធ្វើផ្លូវខាងមុខអគារគិលានដ្ឋាន, ជួសជុលអគារទីបញ្ជាការ និងបានសាងសង់សមិទ្ធផលថ្មីៗជួសជុលសមិទ្ធផលចាស់មួយចំនួនទៀត ។

   ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក បានអបអរសារទរសមិទ្ធិផលថ្មីសម្រាប់នាយ នាយរង និងពលទាហាននិ ងបានកោតសរសើរវាយ តម្លៃការដឹកនាំរបស់មេបញ្ចាការរងសឹកព្រះសីហនុ ជាសិល្ប:កៀគរថវិកា និងការចែករំលែកលើកទឹកចិត្ត កសាងថែទាំអង្គភាព ។

   ក្នុងឪកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំប្រសាសន៍សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចទាំងពីរបានជួយកសាងនូវសមិទ្ធិផលនានានៅទូទាំងប្រទេស ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដែលជាចក្ខុវិស័យក្នុងការអភិវឌ្ឍនៅតំបន់ប្រតិបត្តិការសិករងព្រះសីហនុ ព្រមទាំងបានដាក់ឪ្យអនុវត្តនូវកម្មវិធីកំណែទម្រង់ ការធ្វើទំនើបកម្មដល់កងកម្លាំងប្រដាប់អាវុធ ឪ្យមានគុណភាព សមត្ថភាព រក្សាបានូវសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារព្រះមហាក្សត្រ ដែលជាភារកិច្ចស្នូលរបស់កងកម្លាំងរបស់យើង ព្រមទាំងអគុណពូ អ៊ុំ ជាមន្ត្រីយោធិនចូលនិវត្ត ដែលបានបំពេញការងារភារកិច្ចហ៊ានលះបង់កម្លាំងកាយចិត្តក្នុងស្មារតីការពារជាតិ មាតុភូមិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ការពារអធិបតេយ្យភាព ។

    ក្នុងឪកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច និងជាសសៃឈាមសេដ្ឋកិច្ចមួយមានការអភិវឌ្ឍលឿន យើងត្រូវរួមគ្នាថែរក្សាការគ្រប់គ្រងឪ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត  រាជរដ្ឋាភិបាលបានជំរុញធ្វើទំនើបកម្មលើវិស័យជើងទឹក ជើងអាកាស ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែន ទន្ទឹមនោះយើងត្រូវមានកិច្ចសហការជាមួយប្រទេសជិតខាង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលជាថ្នាក់ដឹកនាំមានសមត្ថភាព ថាមពលស្វាហាប់ មានទិសដៅផែនការច្បាស់លាស់បាននឹងកំពុងរៀបចំកែទម្រង់លើវិស័យមួយចំនួនឪ្យមានការវិវត្តលឿន ហើយអ្វីដែលនៅខ្វះខាតយើងត្រូវរួមគ្នាពង្រឹងពង្រីកបន្ថែមទៀតក្នុងការធ្វើទំនើបកម្ម ហ្វិកហ្វឺន ពង្រឹងគុណភាពវិស័យការពារជាតិ ក្នុងនោះក៏មានជើងទឹក ជើងអាកាសផងដែរ  ហើយដែលជាគុណតម្លៃរបស់អ្នកជំនាន់មុនបន្តមកដល់អ្នកបន្តវេន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានធ្វើការអំពាវនាវចាត់ទុកគ្រឿងញៀនជាសត្រូវរបស់យើងទាំងអស់គ្នា សូមកុំប៉ះពាល់ កុំពាក់ព័ន្ធ រួមគ្នា

  ក្នុងឪកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បាននាំយកអំណោយសម្តេចធិបតី ឧបត្តមជូននិវត្តជនចំនួន ១០០នាក់ ក្នុងម្នាក់អង្គរ ២៥គីឡូក្រាម មី ទឹកត្រី ត្រីខ និងថវិការម្នាក់ ៥ម៉ែនរៀល និងឧបត្តមក្រុមត្រែទ័ព និងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ  ៕





 

No comments:

Post a Comment

Pages