រដ្ឋបាលខេត្តកោះកុងរៀបចំពិធីអបអរ សាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ - BNP

Breaking

Tuesday, August 6, 2024

រដ្ឋបាលខេត្តកោះកុងរៀបចំពិធីអបអរ សាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

កោះកុង÷រដ្ឋបាលខេត្តកោះកុង រៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា វេលាម៉ោង ៩ ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។


ពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរដ្ឋបាលខេត្តកោះកុងរៀបចំធ្វើឡើង ដោយមានការចូលរួមគ្រប់បណ្តាអង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រ ភេទ សិស្ស-និសិ្សត គ្រប់សាសនា រួមទាំងវិស័យឯកជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ដើម្បីឱ្យមានភាពរីករាយក្នុងពិធីបើកការ ដ្ឋានព្រែកជីកហ្វូណន តេជោ រដ្ឋបាលខេត្ត កោះកុងបានរៀបចំ ដោយមានសម្លេងទូង ស្គរ វាយគ្មួស គោះត្រដោក និងសម្លេងបាញ់កាំជ្រួច ប្រគំតន្ត្រី ដោយក្តីសប្បាយ រីករាយក្នុងការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាថ្ងែប្រវត្តិសាស្ត្ររបស់កម្ពុជា៕ 




 

No comments:

Post a Comment

Pages